តាមសារព័ត៌មាន Bloomberg បានរាយការណ៍ដោយយោងតាមប្រភពព័ត៌មានពីផ្នែកគ្រប់គ្រង TikTok ថា TikTok កំពុងតែពិចារណាពីភាពអាចទៅរួចក្នុងការដកខ្លួនចេញពីក្រុមហ៊ុន ByteDance ដែលជាក្រុមហ៊ុនមេនៅប្រទេសចិន ដើម្បីឱ្យអាមេរិកអស់បារម្ភពីហានិភ័យដល់សន្តិសុខជាតិរបស់ខ្លួន ។ កន្លងមក អាមេរិកលើកឡើងថា TikTok បានបញ្ជូនព័ត៌មានរបស់អ្នកប្រើប្រាស់ទៅឱ្យរដ្ឋាភិបាលចិន ខណៈទំនាក់ទំនងរវាងអាមេរិក និងចិន កំពុងតានតឹងនាពេលបច្ចុប្បន្ននេះ ។How TikTok influencers are helping companies recruit new workers

សេចក្តីរាយការណ៍របស់សារព័ត៌មាន Bloomberg បញ្ជាក់ថា ការបំបែកខ្លួនចេញរបស់ TikTok ពីក្រុមហ៊ុនមេ គឺអាចលក់ភាគហ៊ុនរបស់ TikTok ទៅឱ្យក្រុមហ៊ុនផ្សេង ឬការស្នើលក់ភាគហ៊ុន IPO ជាលើកដំបូង ដែលវាជាជម្រើសចុងក្រោយរបស់ក្រុមហ៊ុន ។ TikTok អាចដំណើរការបំបែកខ្លួនចេញពីក្រុមហ៊ុនមេ ByteDance នៅពេលដែលការដាក់សំណើរបស់ក្រុមហ៊ុនទៅកាន់មន្ត្រីសន្តិសុខជាតិអាមេរិក មិនត្រូវបានអនុម័ត ។

បច្ចុប្បន្ន TikTok កំពុងស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ភ្នាក់ងារសន្តិសុខ គឺក្រុមប្រឹក្សាអភិបាលការវិនិយោគបរទេសនៅអាមេរិក ដែលនឹងប្រើប្រាស់វិធានការជាច្រើនក្រោមឈ្មោះថា «Project Texas» ដើម្បីពិនិត្យពីសុវត្ថិភាពទិន្នន័យរបស់អ្នកប្រើប្រាស់ TikTok នៅអាមេរិក ។Tik Tok Fashion: Here's What I Learned About Style on the App. | Vogue

មុននេះ អាមេរិកបានបញ្ជាទៅកាន់ស្ថាប័នជាច្រើនក្នុងរដ្ឋាភិបាលឱ្យលុបចោលនូវកម្មវិធី TikTok ចេញពីទូរស័ព្ទស្មាតហ្វូន រួមទាំងហាមឃាត់ការដោនឡូតកម្មវិធី TikTok មកក្នុងឧបករណ៍អេឡិចត្រូនិករបស់រដ្ឋាភិបាលផងដែរ ដោយសារបារម្ភពីសុវត្ថិភាពទិន្នន័យរបស់អ្នកប្រើប្រាស់ត្រូវគេបញ្ជូនទៅឱ្យរដ្ឋាភិបាលចិន ។ ទោះយ៉ាងណា កន្លងមក TikTok បានបដិសេធរហូតថា ខ្លួនមិនបានពាក់ព័ន្ធជាមួយរដ្ឋាភិបាលចិនទេ ហើយក៏មិនធ្លាប់បញ្ជូនព័ត៌មានទៅឱ្យរដ្ឋាភិបាលចិនដែរ ៕ ប្រភព ៖ The Better New