កាលពីវេលាម៉ោង ១១:១២’ នាទី ថ្ងៃទី១៥ មិនា ២០២៣ នៅភូមិព្រែកអំពិល សង្កាត់កោះតូច ក្រុងបូកគោ ជិតពន្ធនាគារខេត្តកំពត មានករណីរថភ្លើងដឹកអ្នកដំណើរបុករថយន្តពេញទំហឹង។May be an image of 2 people, train and railroad

តាមប្រភពអ្នកនៅកន្លែងកើតហេតុ អ្នកជិះក្នុងរថយន្តនេះមានគ្នាមួយក្រុម ជិះរថយន្តមានស្លាកលេខភ្នំពេញ 2BN-9350 ម៉ាកព្រួស ព្យាមឆ្លងផ្លូវ  ក៏ជួបគ្រោះថ្នាក់បែបនេះ។ ករណីនេះ មិនបានធ្វើឱ្យនរណាម្នាក់បាត់បង់ជីវិតនោះទេ ដោយមានមនុស្សរងរបួសធ្ងន់ម្នាក់ត្រូវបញ្ចូនទៅមន្ទីពេទ្យភ្លាមៗ និងស្រាលពីរនាក់ ។May be an image of 3 people, train, railroad and text that says 'AS1002'

ជុំវិញករណីនេះសារព័ត៌មាន KBN យើងខ្ញុំសូមសំណូមឱ្យបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់នៅពេលឆ្លងផ្លូវរថភ្លើងម្តងៗ ព្រោះបើមិនប្រយ័ត្នអាចប៉ះពាល់ដល់អាយុជីវិតរបស់លោកអ្នកថែមទៀតផងដែរ៕

ប្រភព៖ chiv vanthoeun