ប្រទេសជប៉ុន ៖ លោក Kimura Takahiro ជាអ្នកបង្កើតរឿងគំនូរជីវចល Code Geass បានស្លាប់បាត់បង់ជីវិតនៅក្នុងវ័យ៥៨ឆ្នាំ កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ កន្លងមក ដោយសារលោកមានជំងឺ Amyloidosis ឬជំងឺខុសប្រក្រតីនៅក្នុងរាងកាយ ។ តាមគ្រូពេទ្យបញ្ជាក់ថា រាងកាយរបស់លោកបានបង្កើតជាតិប្រូតេអ៊ីនអាមីឡូអ៊ីតច្រើនពេក រហូតដល់វាប្រមូលផ្តុំគ្នានៅតាមអវៈយវៈ និងធ្វើឱ្យអវៈយវៈធ្វើការខុសប្រក្រតី ។Takahiro Kimura Illustrations : r/CodeGeass

ព័ត៌មានពីការស្លាប់របស់លោក Kimura Takahiro គឺមានការបញ្ជាក់ពីក្រុមគ្រួសាររបស់លោក ហើយវែបសាយឈ្មោះ https://geass.jp/ ក៏បានចុះផ្សាយព័ត៌មានពីការស្លាប់របស់លោកជាផ្លូវការ ។ គេចាត់ទុកថា គឺជាការបាត់បង់បុគ្គលសំខាន់មួយរូបក្នុងឧស្សាហកម្មគំនូរជីវចលរបស់ប្រទេសជប៉ុន ។ ខាងក្រុមការងាររបស់ Code Geass បានបង្ហាញពីការសោកស្តាយនៃការស្លាប់របស់បុគ្គលសំខាន់មួយរូបនៅក្នុងក្រុម ដោយគ្មានថ្ងៃវិលត្រឡប់ ។

ក្រៅពីរឿង Code Geass លោក Kimura Takahiro ក៏ធ្លាប់បានបង្កើតរឿងគំនូរជីវចល (animation) សម្រាប់តុក្កតាផ្សេងទៀតជាច្រើនរឿង ដូចជារឿង samurai trooper, Grand Sword, Gundam, Naruto និងរឿង monster hunt ៕Takahiro Kimura, Code Geass Character Designer, Passes Away | Ruetir -  Ruetir

ប្រភព ៖ sanook