លោកស្រី Susan Wojcicki ជា CEO របស់យូធូប (YouTube) បានប្រកាសលាលែងពីតំណែងរបស់ខ្លួន បន្ទាប់ពីលោកស្រីបានបំពេញតួនាទីជា CEO អស់រយៈពេល៩ឆ្នាំ ប៉ុន្តែលោកស្រីនៅតែបំពេញតួនាទីជាទីប្រឹក្សារបស់ YouTube និង Alphabet ជាក្រុមហ៊ុនមេបន្តទៀត ។

លោកស្រីបញ្ជាក់ថា ពេលនេះ ជាពេលសមស្របបំផុតក្នុងការសម្រេចចិត្តលាឈប់ពីការងារ ពីព្រោះយូធូបមាននាយកគ្រប់គ្រងពូកែៗជាច្រើននាក់ទៀត ។ ចំណែកហេតុផលនៃការលាឈប់ពីតំណែង CEO របស់យូធូបនោះ គឺដោយសារតែលោកស្រីត្រូវការចាប់ផ្តើមជីវិតថ្មី ដោយផ្តល់ភាពសំខាន់ដល់ក្រុមគ្រួសារ សុខភាព និងរឿងផ្ទាល់ខ្លួន រួមទាំងគម្រោងនានាដែលលោកស្រីចាប់អារម្មណ៍ផងដែរ ។YouTube CEO Susan Wojcicki says she's stepping down

ចំណែកអ្នកនឹងបំពេញមុខតំណែងជា CEO ថ្មី គឺ Neal Mohan កាន់តំណែងជា Chief Product Office របស់យូធូប ដែលបានមករួមការងារជាមួយ Google តាំងពីឆ្នាំ២០០៧ រួមទាំងសហការការងារជាមួយលោកស្រី Susan Wojcicki អស់រយៈពេលជាច្រើនឆ្នាំ ។

បច្ចុប្បន្ន លោកស្រី Susan Wojcicki មានអាយុ៥៤ឆ្នាំ ជានាយកគ្រប់គ្រងម្នាក់ក្នុងចំណោមនាយកគ្រប់គ្រងស្ត្រីដ៏សំខាន់លើការងារបច្ចេកវិទ្យា ក្នុងចំណោមនាយកគ្រប់គ្រងជាបុរស ។ លើសពីនេះ លោកស្រីក៏ជាបុគ្គលិកត្រួសត្រាយផ្លូវរបស់ Google តាំងពីឆ្នាំ១៩៩៨ និងជាបុគ្គលិកលំដាប់ទី១៦ របស់ក្រុមហ៊ុនទៀតផង ។Who is YouTube's new CEO Neal Mohan? | Daily Mail Online

ក្រៅពីនេះ លោកស្រីក៏បានចូលរួមចំណែកជំរុញស្ថាបនិកទាំងពីររបស់ Google ដូចជា Larry Page និង Sergey Brin ដែលបានសម្រេចចិត្តទិញយកអាជីវកម្មយូធូបសម្រាប់វីដេអូកាលពីឆ្នាំ២០០៦ ក្នុងទឹកប្រាក់ជាង១.៦៥០លានដុល្លារអាមេរិក ។ ប៉ុន្តែអ្វីគួរឱ្យចាប់អារម្មណ៍បំផុត ហើយមនុស្សភាគច្រើនមិនទាន់ដឹងនោះ គឺលោកស្រី Susan Wojcicki ត្រូវបានគេចាត់ទុកថា ជា «Landlord» មនុស្សដំបូងរបស់ Google ដោយសារលោកស្រីបានអនុញ្ញាតឱ្យស្ថាបនិក Google ទាំងពីរជួលយានដ្ឋានក្នុងលំនៅឋានរបស់លោកស្រី ក្នុងតម្លៃ១.៧០០ដុល្លារអាមេរិកក្នុង១ខែសម្រាប់ធ្វើជាការិយាល័យដំបូងរបស់ Google មុននឹងផ្លាស់ចេញទៅជួលការិយាល័យថ្មី ៕YouTube CEO Susan Wojcicki | Full interview | Code 2019 - YouTube

ប្រភព ៖ MarketThink