សហរដ្ឋអាមេរិក ៖ រដ្ឋាភិបាលអាមេរិកបញ្ជាក់ថា វត្ថុចម្លែកហោះលើដែនអាកាសចំនួន៣ ហើយត្រូវបានបាញ់ធ្លាក់នោះ មិនបង្កគ្រោះថ្នាក់ដល់សន្តិសុខរបស់អាមេរិកទេ ហើយក៏មិនពាក់ព័ន្ធនឹងប្រទេសចិនដែរ ។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកប្រចាំសេតវិមាន លោក John Kirby បង្ហាញថា គ្មានអ្វីកំណត់ថា វត្ថុទាំង៣ ដែលត្រូវបានកងទ័ពអាមេរិកបាញ់រហូតផ្ទុះកណ្តាលអាកាសកាលពីសប្តាហ៍កន្លងមក ពាក់ព័ន្ធនឹងចិន ប៉ុន្តែអាចពាក់ព័ន្ធនឹងការវិភាគ និងពាណិជ្ជកម្ម ដូច្នេះ វាគ្មានគ្រោះថ្នាក់ទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtFZUOSeVpzaByewXK4vOJ88MWZrP_qies6h3tTbcCJxB-XC-5dQPPMCoL4vKAkuSLfQq-4QQuRlo_8eXG7n5Nh_RLaTYy05tWBiwRrzE2BvwBbqT1w_ZDwyZewzmAjNOKUTwxnmht3lV7DmtC6kAcrC6SNug5xAaKYSPDAtN07wxOfI7FcoC-8psy/s1280/photo_2023-02-16_09-33-36%20(2).jpg

លោក John Kirby ថ្លែងបន្តថា វាជារឿងពិបាកក្នុងការសន្និដ្ឋានសរុបថា វត្ថុទាំងនេះមកពីប្រភពណា ដែលវាត្រូវបានគេបំផ្លាញលើដែនអាកាសរដ្ឋអាឡាស្កា រដ្ឋមីឈីហ្គែន និងប្រទេសកាណាដា គឺទាល់តែរកឃើញកម្ទេចរបស់វា ហើយយកទៅវិភាគ ទើបដឹងច្បាស់ ។ ទោះយ៉ាងណា អាមេរិកមិនអាចបញ្ជាក់ច្បាស់ថា វត្ថុទាំង៣នេះជាផ្នែកមួយនៃគម្រោងស៊ើបការណ៍របស់ចិនទេ ។

ជាមួយគ្នានេះ លោក John Kirby បញ្ជាក់ថា អាមេរិកមិនធ្លាប់បញ្ជូនបាឡុងស៊ើបការណ៍ទៅប្រទេសចិនទេ ខណៈចិនចោទប្រកាន់ថា អាមេរិកបានបង្ហោះបាឡុងជាង១០ឯណោះទៅឈ្លានពានដែនអាកាសរបស់ខ្លួនដោយគ្មានការអនុញ្ញាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7GOB45wFtRCOceQLYSU72WhnXDBxSKn3n7SuiAe1hsA7Rukb-RfbNTUv-UYeebqJXjQC2HaeXJqIR10IqEB75__tqa-ZR_BXwzor0PAaRG_y6wrRXN0ewOWrHPQgH43J4qnGUiqx2CZ2mgwV1DGQAR_pU3lw1BZ8b2PzMEiLzfpHItSVmBoyyBCy5/s1280/photo_2023-02-16_09-33-36.jpg

ទោះយ៉ាងណា ទាំងមន្ត្រីអាមេរិក និងកាណាដា មិនទាន់អាចប្រមូលកម្ទេចកម្ទីវត្ថុនេះបានទេ ដោយសារវាធ្លាក់នៅឆ្ងាយ ហើយពិបាកចូលទៅដល់ ។ រីឯចិនវិញក៏ធ្លាប់បដិសេធរឿងបាឡុងដែលគេចោទថា លួចស៊ើបការណ៍នៅអាមេរិក ដោយចិននិយាយ បាឡុងដំបូងដែលអាមេរិកបាញ់ធ្លាក់នោះ ជាបាឡុងពិនិត្យអាកាសធាតុដែលហោះចេញក្រៅប្រទេសដោយចៃដន្យប៉ុណ្ណោះ ។

សារព័ត៌មានអាមេរិករាយការណ៍ថា ភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកបានតាមដានបាឡុងចិន តាំងពីចិនបង្ហោះចេញពីកោះហៃណាន ស្ថិតនៅឆ្នេរខាងត្បូងប្រទេសចិនកាលពីដើមខែកុម្ភៈ បន្ទាប់មក វាបានហោះសំដៅទៅកាន់កោះហ្គាំ និងហាវ៉ៃ មុននឹងមកកាន់ដែនអាកាសរដ្ឋអាឡាស្កា ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtKdf0qG4F3-_RDnyiQzu9VfVu5Jr21Z9c5jOokugaPNe50PzWd0LNEj4W6l62zz3H66sva4REa0hcCfyccnN40ridDRK6tEt9h_JPVTpu-BjYKJMgJZ1rEuiE5AO0BwHkDSTp99HhRxdh5H1GiwOthrVrOCp7zTlGEt1QYfUKy0-AAhmPq-TjTQME/s1280/photo_2023-02-16_09-33-35.jpg ប្រភព ៖ TNN World