សហរដ្ឋអាមេរិក ៖ អាមេរិកបានផ្សព្វផ្សាយពីរូបភាពការប្រមូលវត្ថុដែលសង្ស័យថាជាបាឡុងចារកម្មរបស់ចិន ដែលអាមេរិកបានបាញ់ធ្លាក់កាលពីថ្ងៃទី៤ ខែកុម្ភៈ កន្លងមក ត្រៀមបញ្ជូនទៅឱ្យអ្នកជំនាញពិនិត្យយ៉ាងលម្អិតបន្តទៀត ។

កងម៉ារីន និងកងទ័ពជើងទឹកអាមេរិកបានបង្ហាញរូបភាពភារកិច្ចរបស់ខ្លួនជាមួយអាជ្ញាធរឆ្នេរសមុទ្រក្នុងការប្រមូលកម្ទេចបាឡុង ដែលយន្តហោះចម្បាំង F-22 របស់អាមេរិកបានបាញ់បំផ្លាញតាមបញ្ជារបស់លោកប្រធានាធិបតី ចូ បៃដេន ខណៈវាហោះនៅលើផ្ទៃសមុទ្រនៅរដ្ឋ Carolina ។ កងទ័ពអាមេរិកបានប្រមូលកម្ទេចបាឡុងយ៉ាងប្រុងប្រយ័ត្នចេញពីផ្ទៃទឹក ដូចជា ក្រណាត់ពណ៌ស គ្រោងឆ្អឹងបាឡុងមានកម្ពស់៦០ម៉ែត្រ និងឧបករណ៍ចាប់សញ្ញានៅផ្នែកខាងក្រោម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAPPPw3L-AbNVCG1yp3FDS2tBrv_x5hYyk2Klv2zLIQDPS_Wft_Dvg9d44Q7GcfyxL_1PJHLlkzUX6gQ35owWSH9OaTy1XgdPiKzkbptaQDm1k8st2v46kklI86yiesr25uAKMyVtS0EhpyWuQsje4tg7r8w-LLobFMZQDKAYbBza-kVK4ssrRZNYp/s930/photo_2023-02-09_08-52-35%20(2).jpg

ក្រៅពីនេះ កងម៉ារីនអាមេរិកបានត្រៀមស្វែងរកកម្ទេចបាឡុងនៅសល់ក្រោមទឹកទាំងអស់ ដើម្បីឱ្យអ្នកវិភាគអាចសិក្សាច្បាស់លាស់ថា ឧបករណ៍ចាប់សញ្ញាប្រភេទអ្វីដែលចិនបំពាក់លើបាឡុងនេះ ហើយបាឡុងអាចផ្លាស់ទីបានដូចម្តេច ។ ក្រុមវិស្វករនៃការិយាល័យស៊ើបអង្កេតកណ្តាលនៃក្រុង Quantico រដ្ឋ Virginia បានពិនិត្យកម្ទេចបាឡុងទាំងអស់ដើម្បីឱ្យដឹងថា វាអាចប្រមូលបានទិន្នន័យអ្វីខ្លះ ហើយរកវិធីតាមដានបាឡុងចារកម្មនាថ្ងៃអនាគត ។

អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Wendy Sherman បានថ្លែងទៅកាន់មន្ត្រីស្ថានទូតចំនួន១៥០នាក់មកពី៤០ប្រទេសថា វាជាបាឡុងចារកម្មកាន់កាប់ដោយកងទ័ពចិន ហើយអាមេរិកនឹងផ្សព្វផ្សាយព័ត៌មាននេះទៅកាន់ពិភពលោក ព្រោះប្រទេសទាំងអស់អាចប្រឈមនឹងការគំរាមកំហែងដូចគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkUyZJ-yHYEns4omtvEREr5S9sf4arKlZBj-Aejc7sNkYpHYVEO11DBZpU7q2VSfGV5Qu5sFZXm7OMySYELax8JEfQd5Y4OudgRiKpD8zgf1BRAq7niMPF2KubDmwjdMPfW4j2U5zDMxRsIwUt4HnN2_nY4dWoz3OUSn1IwHVbv0GAYU3mlrhIuXDQ/s1280/photo_2023-02-09_08-52-35%20(3).jpg

មុននេះ ក្រសួងការបរទេសចិនបញ្ជាក់ថា បាឡុងហោះមកកាន់ដែនអាកាសរបស់អាមេរិកនេះគ្មានចេតនាទេ វាជាបាឡុងប្រមូលទិន្នន័យឧតុនិយមរបស់ជនស៊ីវិលប៉ុណ្ណោះ ។ ចិនទទួលស្គាល់ថា បាឡុងទី២ ដែលគេប្រទះឃើញនៅដែនអាកាសនៃតំបន់អាមេរិកឡាទីនកាលពីសប្តាហ៍មុន ក៏ជារបស់ចិនដែរ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2ukiTEItdgVDgA4HfoSmA6Pw-nHRrXd8CLPM8bxtiImrjxLIxYY_kWbvDW0u_bHjvls1bqJwJgAFJBVkGsQFOuLgLIhWqJKEnp2X-Ajp8IJe9qJtwvM5ih4nqCMJgigYfDTZUdRcmJxjjgmrZ_O0H7mHTOAH6urGjBMQkJ6kfRM_JsxjIgN1uqG6D/s930/photo_2023-02-09_08-52-35.jpg

ប្រភព ៖ TNN World