ប្រទេសថៃ៖ នាវារាជសុខោទ័យ ដែលជានាវារបស់រាជវង្សថៃ ត្រូវបានលិចនៅកណ្តាលឈូងសមុទ្រថៃ បន្ទាប់ពីម៉ាស៊ីនមានបញ្ហា ហើយបានពន្លិចកងទ័ពចំនួន ១០៥នាក់កាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ ពេលនេះគណៈកម្មាធិការវិធីសាស្រ្ត កំពុងធ្វើកិច្ចប្រជុំ ត្រៀមប្រាក់១០០លានបាត ឬស្មើរនឹង 2,999,400 ដុល្លារ ក្នុងការជួយសង្គ្រោះនាវានេះចេញពីបាតសមុទ្រឡើងមកវិញ។

ក្រឡែកទៅមើលកាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២២ មានសោកនាដកម្ម នៃឧប្បត្តិហេតុនៃការលិចនាវារបស់រាជវង្ស “រាជសុខោទ័យ” បន្ទាប់ពីមានព្យុះ និងខ្យល់បក់ខ្លាំងនៅកណ្តាលឈូងសមុទ្រថៃ ក្នុងស្រុកបាងសាផាន ខេត្ត ប្រាជួបគិរីខាន់។
ជាលទ្ធិផល បណ្តាលឲ្យទាហានចំនួន ១០៥ នាក់បានលិចលងក្នុងសមុទ្រ និងជួយសង្គ្រោះមនុស្សបាន ៧៦ នាក់ប៉ុណ្ណោះ ចំណែកមន្ត្រី ២៤ នាក់បានស្លាប់ និង ៥ នាក់ផ្រេងទៀតបាត់ខ្លួនរកមិនទាន់ឃើញរហូតមកទល់ពេលនេះ។
ទោះជាយ៉ាងណា បន្ទាប់ពីមានសោកនាដកម្មដ៏អាក្រក់ដែលបានកើតឡើងរយៈពេលជិតមួយខែមកហើយនោះ ក៏មានសេចក្ដីរាយការណ៍ពីកងទ័ពជើងទឹកថៃថា គណៈកម្មាធិការសង្គ្រោះកងទ័ពជើងទឹក ដឹកនាំដោយឧត្តមនាវាឯក អាក់ ឌុម ផាន់ អៀម(Adung Phan-iam) អគ្គមេបញ្ជាការនៃកងទ័ពជើងទឹកថៃ បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការដើម្បីស្វែងរកសេចក្តីសន្និដ្ឋានស្តីពីការជ្រើសរើសក្រុមហ៊ុនដែលគួរឱ្យទុកចិត្តដើម្បី រកវិធីសាស្រ្តសង្គ្រោះនាវារាជសុខោទ័យ ដែលបានលិចនៅបាតឈូងសមុទ្រថៃកន្លងទៅ។
ជាមួយគ្នានោះគេបានបញ្ជាក់លក្ខខណ្ឌ សម្រាប់ក្រុមហ៊ុនថា នាវាត្រូវតែរក្សាទុកដើម្បីឱ្យវានៅតែអាចបន្តប្រើប្រាស់បាន ដោយមិនរុះរើ ឬកាត់នាវាឱ្យដាច់ពីគ្នា មុននឹងលើកវាឡើងនោះឡើយ។ ហើយការសង្គ្រោះនាវានេះក៏មានជំនួយពីកងទ័ពជើងទឹក ដែលដើរតួយ៉ាងសំខាន់ក្នុងការចុះប្រតិបត្តិការមួយនេះ។
ទោះជាយ៉ាងណាបើតាមការប៉ាន់ប្រមាណគេបានឱ្យដឹងថា ថវិកាក្នុងការចំណាយលើការសង្គ្រោះនាវា រាជសុខោទ័យ នឹងមានចំនួនប្រហែល ១០០ លានបាត ឬស្មើរនឹង 2,999,400 ដុល្លារ។
.png)
យ៉ាងមិញបើតាមប្រភពពីក្រុមហ៊ុនឯកជនដែលត្រូវបានគេជ្រើសរើស បាននិយាយថា ពួកគេអាចនាំទូកទាំងមូលឡើងមកលើបាន និងប្រើបច្ចេកទេស ក៏ដូចជាឧបករណ៍ប្រកបដោយប្រសិទ្ធភាពក្នុងការស្ទូច ប៉ុន្តែឧបករណ៍មួយចំនួនត្រូវតែនាំចូលពីបរទេស ដែលវាអាចចំណាយពេលខ្លះដើម្បីដំណើរការទទួលបានជោគជ័យ៕ ប្រភព៖ Thairath












