ប្រទេសម៉ិកស៊ិក ៖ ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា លោកបានអំពាវនាវដល់លោក Joe Biden ប្រធានាធិបតីអាមេរិក ជំរុញដល់សភាអាមេរិកធ្វើកំណែទម្រង់ច្បាប់អន្តោប្រវេសន៍ ដើម្បីជួយឱ្យជនជាតិម៉ិកស៊ីកូជាច្រើនលាននាក់ដែលធ្វើអន្តោប្រវេសន៍ទៅអាមេរិក បានរស់នៅលើទឹកដីអាមេរិកដោយស្របច្បាប់ ។Speech of President Andrés Manuel López Obrador at the Major Economies  Forum on Energy and Climate | Secretaría de Relaciones Exteriores |  Gobierno | gob.mx

ប្រធានាធិបតីម៉ិកស៊ីកូបានបញ្ជាក់ដែរថា ភាគីទាំងអស់បានឯកភាពគ្នាជំរុញការអភិវឌ្ឍផ្នែកសេដ្ឋកិច្ចដោយបង្កើតគណៈកម្មការត្រួតពិនិត្យការនាំចូលទំនិញ ដើម្បីអនុញ្ញាតឱ្យអាមេរិកខាងជើងមិនសូវពឹងផ្អែកលើទ្វីបផ្សេងទៀត ។ ក្រៅពីនេះ ប្រទេសម៉ិកស៊ិកនឹងជួយអាមេរិកគ្រប់គ្រងការនាំចូលថ្នាំបំបាត់ការឈឺចាប់ (Fentanil) ដែលគេជឿថា គឺជាមូលហេតុនៃការស្លាប់របស់ជនជាតិអាមេរិកជាច្រើននាក់ ។Trump judge orders Biden to reinstate Trump's 'Remain in Mexico' immigration  policy - Vox

សេចក្តីថ្លែងការណ៍របស់លោកប្រធានាធិបតីម៉ិកស៊ិក គឺបន្ទាប់ពីការបញ្ចប់កិច្ចប្រជុំមេដឹកនាំអាមេរិកខាងជើង ដែលរៀបចំឡើងនៅទីក្រុងម៉ិកស៊ីកូ ជាមួយលោក Biden ប្រធានាធិបតីអាមេរិក និងនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau ។ គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺពិភាក្សាពីការសហការគ្នាលើផ្នែកសេដ្ឋកិច្ច និងដោះស្រាយបញ្ហាការលួចនាំចូលថ្នាំញៀន បញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់ និងបញ្ហាអាកាសធាតុផ្លាស់ប្តូរ ជាដើម ៕

ប្រភព ៖ TNN World