ថ្វី​បើ​ទឹក​សណ្តែក​ល្អ​ចំពោះ​សុខភាព​ក៏​ដោយ ​តែ​មិន​ប្រាកដ​ថា​មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​ផឹក​ទៅ​ល្អ​ទាំង​អស់​នោះ​ដែរ។ ​ក្រុម​មនុស្ស​ខាង​ក្រោម​នេះ ​មិន​គួរ​ផឹក​ទឹក​សណ្តែក​ទេ ព្រោះ​អាច​បង្ក​ទុក្ខ​ទោស​បាន។

១ អ្នកដែលមានជំងឺទាក់ទងនឹងប្រព័ន្ធរំលាយអាហារ

ពេល​ចូល​​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ទឹក​សណ្តែក​អាច​ផលិត​ឧស្ម័ន​ក្រោម​សកម្ម​ភាព​របស់​អង់ស៊ីម។ ដូច្នេះ អ្នក​ដែល​មាន​បញ្ហា​​មិន​រំលាយ​អាហរ ក្រហាយ​ទ្រូង មុខ​ងារ​ក្រពះ​ខ្សោយ ​មិន​គួរ​​ផឹក​ទឹក​សណ្តែក​ឡើយ។ ​ដើម្បី​ចៀស​វាង​ក្រពះ​បញ្ចេញ​ជាតិ​អាស៊ីត​ច្រើន ធ្វើ​ឲ្យ​ហើម​ពោះ​​ឬធ្វើ​ឲ្យ​ស្ថានភាព​កាន់​តែ​ធ្ងន់​ធ្ងរ។

២ ​អ្នក​ដែល​មាន​បញ្ហា​ជំងឺ​តម្រង​នោម

សណ្តែក​ផ្ទុក​ដោយ​សារធាតុ Oxalates ដែលសារធាតុ​នេះ​អាច​លាយ​ជាមួយ​កាល់​ស្យូម​ក្នុង​តម្រង​នោម​ទៅ​ជា​ក្រួស​បាន​។ ​ហេតុ​នេះ ​សម្រាប់​អ្នក​ដែល​មាន​ជំងឺ​ទាក់​ទង​នឹង​តម្រងនោម​មិន​គួរ​ផឹក​ទឹក​សណ្តែក​ទេ។Soymilk Images – Browse 18,131 Stock Photos, Vectors, and Video | Adobe  Stock

៣ ​អ្នក​ដែល​ទើប​ជា​សះ​ស្បើយ​ពី​ការ​វះ​កាត់

សម្រាប់​អ្នក​​មាន​បញ្ហា​សុខភាព​ខ្សោយ​ទើប​ចេញ​ពី​ការ​វះ​កាត់ ​​ក្រពះ​ពោះវៀន​របស់​ពួក​គេ​មិនទាន់​ល្អ​ទេ។ ​ហេតុ​នេះ ​បើ​ផឹក​ទឹក​សណ្តែក​អាច​ជះឥទ្ធិពល​អាក្រក់​បណញតាល​ឲ្យ​ទៅ​ជា​ក្អួត ​ឈឺពោះ​​​បាន​។

៤ អ្នក​មាន​​ដុំ​គីស​ក្នុង​សុដន់

សណ្តែក​ផ្ទុក​ដោយ​សារធាតុ Phytoestrogens ដែល​ជម្រុញ​ការ​ផលិត​អរម៉ូន​អ៊ីស្រ្តូសែន​​នៅ​ក្នុង​ខ្លួន​ ដូច្នេះ​ហើយ​ធ្វើ​ឲ្យ​ដុំ​គីស​កើន​ទំហំ​បាន។ ​ហេតុ​នេះ ​អ្នក​ដែល​មាន​ប្រវត្តិ​​មាន​បញ្ហា​សុដន់ ស្បូន ដុំសាច់​អូវែ មិន​គួរ​ផឹក​ទឹក​សណ្តែក​ទេ៕Soy Milk (Soya Dudh) Benefits And Its Side Effects | Lybrate