មនុស្ស​មាន​សំណាង មិន​ប្រាកដ​ថា​​ទាល់​តែ​មាន​លុយ​កាក់ច្រើន​សន្ធឹក ផ្ទះវីឡាច្រើន ឬ​ឡាន​ទំនើប​ទេ។ ​បើ​អ្នក​សង្កេត​ឃើញ​ខ្លួន​ឯង​មាន​៣​ចំណុច​ខាង​ក្រោម​នេះ ​បង្ហាញ​ថា ​អ្នក​ជា​មនុស្ស​មាន​សំណាង​ពេញ​លេញ​ហើយ។

១ មនុស្សដែលមានគោលដៅនិងទិសដៅ​ច្បាស់​លាស់

សម្រាប់​អ្ន​ក​ដែល​មាន​គោល​ដៅ​ច្បាស់​លាស់ គេ​នឹង​ដឹង​ថា​៥​ឆ្នាំ​ឬ​៣​ឆ្នាំ​ខាង​មុខ​គេ​ចង់​បាន​អ្វី ដូច្នេះ​គេ​នឹង​កំណត់​គោលដៅ ថា​ត្រូវ​ត្រៀម​អ្វី​ខ្លះ​​ដើម្បី​សម្រេច​សមិទ្ធិផល​មួយ​នេះ។ ​ហេតុ​នេះ ​​គេ​ចាត់​ទុកមនុស្ស​​បែប​នេះ​​ជា​មនុស្ស​មាន​សំណាង ព្រោះ​គេ​មិន​ខ្ជះ​ខ្ជាយ​ពេលវេលា​ចោល​ឥត​អំពើ។Become A Pro At Setting Business Goals In The New Year With These 6 Tips

២ មាន​ទំនាក់ទំនងដែលរឹងមាំ

​មិន​ថា​អ្នក​ជា​មនុស្ស​ពូកែ​ធ្វើការ​ខ្លាំង​កម្រិត​ណា ​បើ​អ្នក​មិន​ចេះ​ធ្វើការ​ជា​ក្រុម នោះ​ក៏​មិន​អាច​ជោគជ័យ​បាន​ដែរ។ ​មនុស្ស​ដែល​មាន​សុខភាព​ល្អ​ផ្នែក​ទំនាក់ទំនង ​នឹង​ជួយ​ឲ្យ​ជីវិត​គេ​រី​ក​ចម្រើន។The power of Effective Communication in the Workplace - Extramus extramus

៣ មនុស្ស​ដែល​មាន​ការ​រីកចម្រើន​ជាង​មុន

ប្រសិន​បើ​អ្នក​ចង់​ជោគជ័យ ត្រូវ​ផ្តោត​លើ​ផ្លូវ​របស់​ខ្លួន​ឯង មិន​ច្រនែន​អ្នក​ដទៃ​​ហើយ​មិន​ប្រៀប​ធៀប​ធៀប​ជាមួយ​​អ្នក​ដទៃ​។ រាល់​ទំនុកចិត្ត​របស់​មនុស្ស​ម្នាក់​ៗ ​​មាន​របៀប​ខុស​គ្នា។ នៅពេល​ដែល​អ្នក​ជួប​រឿង​លំបាក អ្នក​អាច​ដោះស្រាយ​ចេញ​បាន នោះ​គឺ​ល្អ​គ្រប់​គ្រាន់​ហើយ។ ហេតុ​នេះ ​បើ​អ្នក​មាន​ការ​រីកចម្រើន​ជាងមុន ល្អ​ជាង​អតីតកាល នោះ​បង្ហាញ​ថា​ អ្នក​ជា​មនុស្ស​មាន​សំណាង៕