បរទេស៖ ប្រជាជនហុងកុងសម្រុកចុះឈ្មោះ (Quota)សម្រាប់ទិញសំបុត្រក្នុងចំនួនដ៏ច្រើនរហូតដល់ ២៥០,០០០ ជាមួយនឹងចំនួនកំណត់ចូលប្រទេសចិនត្រឹមតែ ៥ ម៉ោងបន្ទាប់ពីថ្ងៃដំបូងនៃការចុះឈ្មោះបើកប្រទេសចិន ដែលវាបានលើសពីចំនួនដែលគេបានកំណត់ទុក ៦០,០០០ នាក់ក្នុងមួយថ្ងៃនៃការចុះឈ្មោះ។

កាលពីថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៣ ទីភ្នាក់ងារ Straits Times បានរាយការណ៍ថាត្រឹមតែរយៈពេល ៥ ម៉ោងដំបូងនៃការចាប់ផ្តើមប្រព័ន្ធចុះឈ្មោះតាមអ៊ីនធឺណិតដ៏ច្រើន សម្រាប់ប្រជាជនហុងកុងដើម្បីកក់សំបុត្រ ចូលចិនដីគោកជាលើកដំបូងក្នុងរយៈពេលជិតបីឆ្នាំកន្លងមក សម្រាប់ថ្ងៃទី ៨ ខែមករាខាងមុខ។

ជាលទ្ធិផលបានបង្ហាញថាប្រជាជនហុងកុងចំនួន ២៥០,០០០ នាក់បានចុះឈ្មោះសម្រាប់ការកក់ទុករួចរាល់ហើយ ដែលនេះបានលើសពីការកំណត់នៃការធ្វើដំណើរទៅកាន់ប្រទេសចិនបន្ទាប់ពីការបើកប្រទេស ដោយបានកំណត់ទុកត្រឹមតែ ៦ ម៉ឺននាក់ក្នុងមួយថ្ងៃ។

គួរបញ្ជាក់ផងដែរថា នៅថ្ងៃអាទិត្យ ទី៨ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះវានឹងក្លាយជាថ្ងៃដំបូងដែលចិនបានចាប់ផ្តើមបើកទ្វារទទួលភ្ញៀវទេសចរបរទេសជាលើកដំបូងក្នុងរយៈពេលជិត ៣ ឆ្នាំក្រោយបិទព្រំដែនតាំងពី ខែមីនា ឆ្នាំ ២០២០ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ លើពិភពលោកកន្លងមក។

ចំណែកថ្ងៃផ្សេងទៀតដែលប្រជាជនហុងកុងនឹងសម្រុកទៅប្រទេសចិនម្តងទៀតគឺថ្ងៃទី ២១ ខែ មករា ដែលជាថ្ងៃមុនចូលឆ្នាំចិន ត្រូវបានគេកក់ជាច្រើនដូចគ្នាផងដែរ។

ទោះជាយ៉ាងណាមន្ត្រីរដ្ឋាភិបាលហុងកុងមួយរូបបាននិយាយកាលពី ថ្ងៃទី ៥ ខែមករា ឆ្នាំ២០២៣កន្លងទៅថា ខ្លួនកំពុងស្នើសុំបង្កើនចំនួនសំបុត្រឱ្យលើសពីការកំណត់ ក្នុងការធ្វើដំណើរទៅកាន់ប្រទេសចិន ប៉ុន្តែវាមិនច្បាស់នោះទេថាតើការធ្វើដំណើររវាងហុងកុង និង ចិនអាចវិលមករកភាពប្រក្រតីវិញនៅពេលណានោះឡើយ៕ ប្រភព៖ tnnthailand