ប្រទេសថៃ៖ ភ្ញៀវទេសចរ ដែលធ្វើដំណើរមកកាន់ខេត្តភូកេតចង់ទទួលយកនូវបទពិសោធថ្មី និងចង់ប្លែកអារម្មណ៍ ពេលនេះគេបានបង្កើតជាមួយនឹងក្លឹបកម្សាន្តបណ្ដែតទឹកដ៏ស្រស់ស្អាត និងប្លែកភ្នែក ប្លែកអារម្មណ៍ក្រោយពីបានជិះទូកដែលគេបានរចនាឡើងក្នុងរូបរាងជាក្លឹប និងមានសួនច្បារ និងអាងហែលទឹកដ៏ធំ។

ក្លឹប Yona Beach Club គឺជាក្លឹបឆ្នេរបណ្ដែតទឹក ដែលនឹងបើកនៅថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៣ ក្រោមគំនិតនៃ Oasis នៅកណ្តាលសមុទ្រនៃឆ្នេរ Patong ខេត្តភូកេត។ ដោយក្លឹបបណ្ដែតទឹកនេះមានទំហំ ១,២០០ ម៉ែត្រការ៉េ និងមាន ៣ ជាន់ ដោយក្លឹបអាចឱ្យភ្ញៀវទេសចរណ៍មើលឃើញពីថ្ងៃលិច ហើយទូកនេះក៏មានអាងហែលទឹកចំនួនពីរផងដែរ ដែលមួយមានបណ្តោយ ២២ ម៉ែត្រ និងមួយទៀតជាអាងសម្រាប់អង្គុយនៅជាន់ទីពីរ។
បន្ថែមពីនោះក៏មានភោជនីយដ្ឋាន នៅខាងក្នុងសម្រាប់អ្នកទាំងអស់គ្នាសម្រាកលំហែកាយនៅកណ្តាលទិដ្ឋភាពសមុទ្រ ៣៦០ ដឺក្រេផងដែរ។ លើសពីនេះក្លឹននេះក៏នឹងផ្តល់ជូននូវកីឡាក្នុងទឹកមួយចំនួន ផងដែរ ដូចជាការជិះទូកលេង និង ជិះទូកកាយ៉ាកជាដើម។
យ៉ាងណាមិញក្លឹបឆ្នេរអណ្តែតទឹកនឹងបើកឱ្យចូលកម្សាន្ត និងធ្វើដំណើរលើផ្ទៃទឹកពីម៉ោង ១១ ថ្ងៃដល់ម៉ោង ២ព្រឹក៕ ប្រភព៖ Sanook


.jpg)











