ប្រទេសវៀតណាម៖ ក្រុមអ្នកជួយសង្គ្រោះនៅប្រទេសវៀតណាម កំពុងព្យាយាមជួយសង្គ្រោះក្មេងប្រុសអាយុ ១០ ឆ្នាំម្នាក់ បន្ទាប់ពីគេបានធ្លាក់ចូលទៅក្នុងរណ្តៅបេតុងនៅឯការដ្ឋានសំណង់មួយនៅភាគខាងត្បូងប្រទេសវៀតណាម។

ឧប្បត្តិហេតុនេះបានកើតឡើងនៅព្រឹកថ្ងៃសៅរ៍ ទី៣១ ធ្នូ ឆ្នាំ២០២២ នៅពេលដែល Li Hao Nam អាយុ ១០ ឆ្នាំ រួមនឹងមិត្តភ័ក្តិបីនាក់កំពុងស្វែងរកដែកអេតចាយនៅឯការដ្ឋានសាងសង់ស្ពាន Roxen  នៅក្នុងស្រុក Than Binh ខេត្តដុងថាប មុនពេលធ្លាក់ចូលទៅក្នុងរណ្តៅបេតុងតូចចង្អៀត ដែលមានទទឹងត្រឹមតែ ២៥ សង់ទីម៉ែត្រ ជម្រៅប្រហែល ៣៥ ម៉ែត្រ ហើយបានជាប់គាំងនៅក្នុងនោះ។

ជាមួយគ្នានោះអាជ្ញាធរបាននិយាយថាក្មេងប្រុសម្នាក់នេះបានស្រែករកជំនួយបន្ទាប់ពីធ្លាក់ចូលក្នុងរណ្ដៅកាលពីថ្ងៃសៅ ប៉ុន្តែស្ថានភាពគួរឱ្យបារម្ភដោយនៅថ្ងៃច័ន្ទនេះ មិនមានការឆ្លើយតបណាមួយពីក្មេងប្រុសនោះទេ ខណៈដែលគេបានព្យាយាមយកកាមេរ៉ាដើម្បីកំណត់ទីតាំងគាត់នៅក្នុងរណ្តៅសសរបេតុងនោះ។

ទោះជាយ៉ាងណាពេញមួយយប់នៅថ្ងៃទី ២ និងថ្ងៃទី ៣ ខែមករា ឆ្នាំ២០២៣នេះ អ្នកជួយសង្គ្រោះប្រហែល ៣៥០ នាក់ត្រូវបានបែងចែកទៅជាក្រុមជាច្រើនដើម្បីធ្វើការជាបន្តបន្ទាប់ជួយសង្គ្រោះ ហើយនៅម៉ោងប្រហែល ៣ ទៀបភ្លឺថ្ងៃនេះ ក្រុមអ្នកជួយសង្គ្រោះបានប្រើប្រាស់បំពង់ដែកអង្កត់ផ្ចិត ១.៥ ម៉ែត្រ ដើម្បីបិទបាំងរន្ធដែលក្មេងប្រុសធ្លាក់ពីលើសសរបេតុងបន្ទាប់មកជីក និងជីកដីតាមរន្ធសសរបេតុង រួចលើករន្ធសសរបេតុងបន្តិចម្តងៗឡើង។

ទន្ទឹមនឹងនោះក្រុមអ្នកជួយសង្គ្រោះបាននិយាយថា គ្មាននរណាម្នាក់នឹកស្មានដល់ថាក្មេងប្រុសនោះអាចជាប់ក្នុងបង្គោលភ្លើងយ៉ាងជ្រៅនោះទេ ព្រោះចន្លោះខាងក្នុងគឺត្រឹមទទឹងបាតដៃរបស់មនុស្ស ពេញវ័យប៉ុណ្ណោះ។

ហើយបច្ចុប្បន្ន អាក្រុមអ្នកជួយសង្គ្រោះកំពុងព្យាយាម និងដុតដៃដុតជើង ព្រមទាំងប្រើឧបករណ៍ទំនើបៗដែលមាន និងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីស្វែងរកវិធីសាស្ត្រសង្គ្រោះដ៏ល្អបំផុតក្នុងការជួយសង្គ្រោះក្មេងប្រុសនោះ៕ ប្រភព៖ Thairath