អន្តរជាំតិ៖ យន្តហោះ​យោធា​ចិន​មួយ​គ្រឿង​ បាន​ហោះ​ចូល​មក​កៀក​យន្តហោះ​អា​មេ​រិ​ក​ចំងាយ​ត្រឹម ៣​ម៉ែត្រ​ប៉ុណ្ណោះ​នៅ​ក្នុង​ដែនអាកាស​នៃ​សមុទ្រ​ចិន​ខាងត្បូង​កាលពី​ស​ប្តា​ហ៍​មុន បណ្តាល​ឱ្យ​យន្តហោះ​អា​មេ​រិ​ក​ត្រូវ​បង្ខំចិត្ត​គេច ដើម្បី​កុំឱ្យ​ប៉ះទង្គិច​គ្នា​នៅ​ដែនអាកាស​អន្តរជាតិ​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​អា​មេ​រិ​ក​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​តិ៍័ ទី ២៩ ធ្នូ​ម្សិលមិញ​នេះ​។ ណេះបើយោងតាមប្រភពព័ត៌មាន Reuters 

ការ​ហោះ​ចូល​មក​កៀក​គ្នា​ជា​អ្វី​ដែល​អា​មេ​រិ​កបាន​ហៅ​ថា​ ជា​ទំនោរ​ថ្មី​នៃ​អាកប្បកិរិយា​ប្រកបដោយ​គ្រោះថ្នាក់​ពី​សំណាក់​យន្តហោះ​ចិន​។ ខណៈយោធា​អា​មេ​រិ​ក​និយាយ​ក្នុង​សេចក្តី​ប្រកាស​ថា ឧ​បទ្ទ​ហេតុ​ដែល​កើតឡើង​រវាង​យន្តហោះ​ចម្បាំង​ចិន Navy J-11 និង​យន្តហោះ​អា​មេ​រិ​ក RC-135 កើតឡើង​នៅ​ថ្ងៃ​ទី ២១ ខែធ្នូ​កន្លង​ទៅ​នេះ​។

សេចក្តី​ប្រកាស​បន្ថែម​ថា «​យើង​រំពឹង​ថា ប្រទេស​ទាំងអស់​ក្នុង​តំបន់​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក​នឹង​ប្រើប្រាស់​ដែនអាកាស​អន្តរជាតិ​ដោយ​សុវត្ថិភាព និង​ស្រប​តាម​ច្បាប់​អន្តរជាតិ​»​។

អ្នកនាំពាក្យ​យោធា​អា​មេ​រិ​កបាន​និយាយ​ថា យន្តហោះ​ចម្បាំង​ចិន​បាន​ហោះ​មក​កៀក​ចំងាយ ៣​ម៉ែត្រ​ពី​ស្លាប ប៉ុន្តែ​៦​ម៉ែត្រ​ពី​ច្រមុះ​របស់​យន្តហោះ​អា​មេ​រិ​ក ដែល​ធ្វើ​ឱ្យ​យន្តហោះ​អា​មេ​រិ​ក​ត្រូវ​គេចខ្លួន​។

អា​មេ​រិ​កបាន​លើក​ឡើង​ពី​បញ្ហា​នេះ​ជាមួយនឹង​រដ្ឋាភិបាល​ចិន​។ ស្ថានទូត​ចិន​ក្នុង​ទីក្រុង​វ៉ា​ស៊ី​ន​តោន​មិន​ទាន់​ធ្វើការ​បកស្រាយ​នៅឡើយ​នោះ​ទេ​​ ​៕