ក្រដាសប្រាក់ដុល្លារដែលមនុស្សគ្រប់គ្នាស្រលាញ់ចង់បានកាន់ឱ្យណែនៗពេញដៃ មានរឿងពាក់ព័ន្ធមួយចំនួនដែលមិត្តអ្នកអានមិនធ្លាប់បានដឹង។ ដូច្នេះថ្ងៃនេះសារព័័ត៌មាន KBN សូមណែនាំ ៥ចំណុចមកបង្ហាញ ដូចខាងក្រោម៖
១. ប្រធានាធិបតីដែលកំពុងមានជីវិត មិនត្រូវបានគេអនុញ្ញាតឱ្យបោះពុម្ពរូបលើក្រដាសប្រាក់ឡើយ។
២.លោក Benjamin Franklin ជាមនុស្សតែម្នាក់គត់ ដែលមិនមែនជាប្រធានាធិបតីអាមេរិក តែអាចលេចមុខលើក្រដាសប្រាក់ដុល្លារអាមេរិក។ រហូតមកទល់បច្ចុប្បន្ននេះ រូបបិតាស្ថាបនិកសហរដ្ឋអាមេរិករូបនេះ នៅមាននៅលើក្រដាសប្រាក់ ១០០ដុល្លារ ដែលជាក្រដាសប្រាក់ពេញនិយមបំផុត។
៣.ក្រដាសប្រាក់ក្លែងក្លាយច្រើនបំផុតក្នុងសហរដ្ឋអាមេរិក គឺក្រដាសប្រាក់ ២០ដុល្លារ ខណៈនៅក្រៅប្រទេស ក្រដាសប្រាក់ ១០០ដុល្លារក្លែងក្លាយ មានចំនួនច្រើនជាងគេ។
៤.៩៥% នៃក្រដាសប្រាក់ដែលបោះពុម្ពថ្មី គឺត្រូវបានយកទៅប្ដូរជំនួសក្រដាសដុល្លារចាស់ដែលត្រូវបានប្រើប្រាស់នៅក្រៅប្រទេស។ ក្រដាសប្រាក់ដុល្លារអាមេរិក គឺជារូបិយប័ណ្ណដែលមានប្រជាប្រិយភាពបំផុតលើប្រតិបត្តិការសាច់ប្រាក់ក្នុងលោក។
៥.ក្រដាសប្រាក់ដុល្លារដែលអ្នកចាយរាល់ថ្ងៃជាប្រភពនៃបាក់តេរីដ៏ធំមួយ។ តាមពិតទៅក្រដាសប្រាក់ផ្សេងក៏ដូចគ្នាដែរ តែដុល្លារ ជារូបិយប័ណ្ណដែលមានប្រជាប្រិយភាពបំផុតលើប្រតិបត្តិការសាច់ប្រាក់ក្នុងលោក ដូច្នេះកម្រិតបាក់តែរីមានច្រើនជាងគេ។ ជាក់ស្តែង ការសិក្សាជាច្រើនបានរកឃើញថា ក្រដាសប្រាក់ដុល្លារកាន់តែចាស់ កម្រិតបាក់តេរីដែលវាមានក៏កាន់តែខ្ពស់ដែរ៕
ប្រភព៖ CBS News










