ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ដែលជាក្រុមហ៊ុននាំចូលផ្តាច់មុខរថយន្ត FORD មកកាន់ទីផ្សារប្រទេសកម្ពុជាបានរៀបចំឡើងនូវដំណើរកម្សាន្តបោះជំរុំរបស់មហាគ្រួសាររថយន្ត FORD លើកទី15 គឺដំណើរកម្សាន្តមហាគ្រួសាររថយន្ត FORD ក្នុងឆ្នាំ​2022 ដោយមានរថយន្ត FORD ចូលរួមរហូតដល់ជាង200គ្រឿង ដែលសរុបអ្នកចូលរួមទាំងអស់ប្រមាណជាជាង1000នាក់ ដោយធ្វើដំណើរជាក្បួនពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ខេត្តប៉ាតាយ៉ា ប្រទេសថៃ ដែលមានរយៈពេល3យប់4ថ្ងៃ គឺពីថ្ងៃទី15ដល់ថ្ងៃទី18 ខែធ្នូ ឆ្នាំ2022។

ដំណើរកម្សាន្តដ៏រីករាយនេះបានរៀបចំឡើងដោយក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ដោយ​សហការជាមួយធនាគារ KB Daehan (KB Daehan Specialized Bank Plc) ជាធនាគារដែលផ្តល់នូវសេវាហិរញ្ញវត្ថុដ៏ល្អនៅក្នុងប្រទេសកម្ពុជា ជាពិសេសឥណទានទិញរថយន្តថ្មី ក្រុមហ៊ុនធានារ៉ាប់រង FWD ស្រាបៀរហនុមាន ព្រមទាំងក្រុមហ៊ុនប្រេងឥន្ទៈ PTT ផងដែរ។

ដំណើរកម្សាន្តមហាគ្រួសារអតិថិជនរថយន្ត FORD ឬ FORD Adventure ឆ្នាំ2022នេះ ពិតជាធំ និងមានអ្នកចូលរួមច្រើនខ្លាំងណាស់ ដោយគ្រប់អតិថិជនរបស់រថយន្ត FORD ទាំងអស់សុទ្ធតែមានសិទ្ធិក្នុងការចូលរួមនៅក្នុងកម្មវិធីដំណើរកម្សាន្តដ៏រីករាយនេះ ដោយគ្រាន់តែលោកអ្នកធ្វើការចុះឈ្មោះចូលរួមឱ្យបានទាន់ពេលវេលា នោះលោកអ្នក និងក្រុមគ្រួសារនឹងទទួលបាននូវបទពិសោធន៍ល្អៗ និងថ្មីៗជាច្រើន ការបើកបររយន្ត FORD ឆ្លងប្រទេសយ៉ាងមានទំនុកចិត្ត និងមានសុវត្ថិភាពជាមួយក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia)។ កម្មវិធីកម្សាន្ត ដែលមាននៅក្នុងដំណើរកម្សាន្តមហាគ្រួសាររថយន្ត FORD ក្នុងឆ្នាំ2022នេះមានដូចជា ការបោះជំរុំគេងជុំគ្នា ការជិះរថយន្ត FORD ជាក្បួនដ៏អស្ចារ្យឆ្លងប្រទេស ហើយតាមរយៈការធ្វើដំណើរលើកនេះ អតិថិជន FORD ទាំងអស់ក៏ទទួលបាននូវបទពិសោធថ្មីក្នុងការបើកបរលើប្រភេទផ្លូវដែលមានភាពបត់បែនច្រើន ផ្លូវគ្រួស និងជាពិសេសបទពិសោធន៍នៃការបើកបរដោយផ្ទាល់នៅក្នុងទឹកដីប្រទេសថៃ។ នៅក្នុងដំណើរកម្សាន្តប្រចាំឆ្នាំ​2022​នេះផងដែរ អ្នកចូលរួមទាំងអស់ក៏បានទៅទស្សនានៅក្នុងតំបន់ទេសចរណ៍ដ៏ល្បីនៅលើទឹកដីខេត្តប៉ាតាយ៉ា ប្រទេសថៃផងដែរ គឺសួនណុងនុច និងការដើរទិញទំនិញនៅក្នុងប្រទេសថៃយ៉ាងរីករាយ។ ហើយនៅពេលរាត្រីក៏មានកម្មវិធីកម្សាន្តជួបជុំគ្នា ដោយមានការច្រៀងរាំកម្សាន្តជាមួយគ្នាយ៉ាងសប្បាយរីករាយ និងមិនអាចបំភ្លេចបាន។

គួររំឭកផងដែរថា គ្រប់កម្មវិធីដំណើរកម្សាន្តមហាគ្រួសារអតិថិជនរថយន្ត FORD ជារៀងរាល់លើកគឺគ្រុមហ៊ុនមិនដែលរំលងនោះទេ ក្រុមហ៊ុនតែងតែផ្សារភ្ជាប់ជាមួយនឹងកម្មវិធីសប្បុរសធម៌ជានិច្ច ដើម្បីជាការចូលរួមជួយដល់ប្រទេសជាតិ និងជួយទៅដល់ជនទុរគត ដែល​កំពុងជួបការលំបាកនៅក្នុងជីវភាពរស់នៅរបស់ពួកគេ។

ព្រឹត្តិការណ៍ដំណើរកម្សាន្តមហាគ្រួសារអតិថិជនរថយន្ត FORD ឬ FORD Adventure ឆ្នាំ2022នេះ គឺពិតជាអស្ចារ្យ និងធំខ្លាំងណាស់ ហើយអ្នកចូលរួមទាំងអស់ក៏ពេញចិត្តចំពោះការរៀនចំ និងការស្វាគមន៍ដ៏កក់ក្តៅរបស់ក្រុមការងារនៃក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ជាខ្លាំងផងដែរ ទាំងកន្លែងដើរលេងកម្សាន្ត ទាំងកន្លែងស្នាក់នៅ ទាំងអាហារហូបចុក ព្រមទាំងកម្មវិធីកម្សាន្តផ្សេងៗពេញរយៈពេល4ថ្ងៃ 3យប់នេះ៕