បរទេស៖ គ្រោះរញ្ជួយដីកម្រិត ៦.៤រ៉ិចទ័រវាយប្រហារភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា បណ្តាលឱ្យមនុស្សស្លាប់ យ៉ាងតិច ២ នាក់ របួស ១១ នាក់ និងផ្ទះប្រជាពលរដ្ឋរាប់ម៉ឺនខ្នងគ្មានភ្លើងប្រើប្រាស់។

នាថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ មានរបាយការណ៍ពីសារព័ត៌មាន CNN បានឱ្យដឹងថា មានការរញ្ជួយដីកម្រិត ៦.៤ រ៉ិចទ័រ នៅចំណុចភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា​នៃសហរដ្ឋអាមេរិក។

ហេតុការណ៍គ្រោះរញ្ជួយដីនេះផងដែរ ត្រូវបានគេដឹងថាបានបង្កការខូចខាតដល់ផ្ទះប្រជាពលរដ្ឋ នៅ Ferndale នៅរដ្ឋកាលីហ្វ័រញ៉ាជាច្រើនខ្នង ជាមួយគ្នានោះអគារជាច្រើននៅក្នុងទីក្រុងក៏ត្រូវបានខូចខាតយ៉ាងខ្លាំង វាត្រូវបានគេរាយការណ៍ថាទ្វារកញ្ចក់ បង្អួចខូច ហើយផ្លូវបានបាក់បិទផ្លូវមួយចំនួនផងដែរ។

ទន្ទឹមនឹងនោះយ៉ាងហោចណាស់មនុស្សពីរនាក់បានស្លាប់ដោយសារការរញ្ជួយដី និង ១១ នាក់ផ្សេងទៀតបានរងរបួស ស្របពេលដែលផ្ទះរបស់ប្រជាជនរាប់ម៉ឺននាក់គ្មានអគ្គិសនីប្រើប្រាស់។

ទោះជាយ៉ាងណាប្រព័ន្ធដែលព្រមានអំពីរលកយក្សស៊ូណាមិ របស់សេវាអាកាសធាតុជាតិ បាននិយាយថា បញ្ហារញ្ជួយដីនេះមិនមានហានិភ័យនៃរលកយក្សស៊ូណាមិទេ ខណៈពេលដែលមានការរញ្ជួយដីជាច្រើនបានកើតឡើងកន្លង៕ ប្រភព៖ Thairath