ប្រទេសថៃ៖ អាជ្ញាធរនៅលើកោះមួយកន្លែងក្នុងប្រទេសថៃ បានធ្វើការព្រមានដល់ក្រុមភ្ញៀវទេសចរដែលបានមកកម្សាន្តនៅទៅនេះសូមមេត្តាកុំប្រមូលថ្មដ៏ស្រស់ស្អាតនេះដាក់តាមខ្លួន ព្រោះថាវាជាបណ្ដាសានៃជីវិតឱ្យតែអ្នកណាយកទៅហើយគឺពិតជាមានគ្រោះអាក្រក់ និងមានរឿងមិនល្អជាប់ខ្លួន រហូតមានអ្នកខ្លះបាននាំយកថ្មទាំងនេះត្រឡប់មកកន្លែងដើមវិញ។

នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ អ្នកសារព័ត៌មានបានរាយការណ៍ពីបរិយាកាស ទេសចរណ៍នៅក្នុងអំឡុង ចុងសប្តាហ៍នេះ ដោយមានភ្ញៀវទេសចរជាច្រើនបានធ្វើដំណើរទៅកាន់កោះនានា។

ប៉ុន្តែទីតាំងដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមជាពិសេសសម្រាប់អ្នកទេសចរគឺ កោះ ហិន ង៉ាម(ថ្មស្រស់ស្អាត) ឬកោះវេទមន្តដែលស្ថិតនៅកណ្តាលសមុទ្រក្នុងខេត្ត Satun ដែលនៅទីនេះ បរិយាកាសនៃថ្ងៃឈប់សម្រាកមានសភាពអ៊ូអរ។

ពិតណាស់នៅទីនេះមានថ្មរាងមូលភ្លឺចាំងដូចមានវេទមន្ត រហូតមានមុស្សម្នាជាច្រើបឱ្យតែបានមកដល់ទីនេះហើយគឺអត់ទ្រំមិនបានជាមួយនិងការរើសថ្មតូចៗគួរឱ្យទាក់ទាញ និងស្រស់ស្អាតទាំងនេះទៅជាប់តាមខ្លួនពេលត្រឡប់ទៅផ្ទះវិញ។

ទោះជាយ៉ាងណាអាជ្ញាធរបានហាមមិនឱ្យគ្រប់គ្នាប្រមូលដុំថ្ម ស្អាតៗពីទីនោះទេ នេះក៏ព្រោះតែបណ្តាសានៅលើកោះនេះ។ បើអ្នកណាយកវាទៅផ្ទះ ឬ យកវាទៅច្រាំងនោះសំណាងអាក្រក់នឹងកើតឡើង ឬព្រឹត្តិការណ៍អាក្រក់ជាមួយបុគ្គលនោះ។

ទោះបីអាជ្ញាធរបានហាមក៏នៅតែមានមនុស្សលួចយកថ្ម ត្រឡប់មកផ្ទះដោយសារសម្រស់នៃថ្ម រហូតមានអ្នកខ្លះបានបញ្ជូននាំវាត្រឡប់មកទីតាំងឧទ្យានជាតិដើមវិញក្នុងមួយឆ្នាំៗ ព្រោះតែពួកគេបានជួបរឿងមិនល្អ។

ជំនួយការប្រធានឧទ្យានជាតិតារូតាវ បាននិយាយថា ថ្មដែលបានប្រគល់មកវិញមានច្រើនទំហំ រួមទាំងទំហំតូច មធ្យម និងធំ ដោយអ្នកខ្លះរក្សាវាអស់រយៈពេល ២០ ឆ្នាំទើបដឹង ប្រហែលជាវាដោយសារតែបណ្តាសាថ្មដ៏ស្រស់ស្អាតទាំងនេះ ដូច្នេះហើយបានបញ្ជូនវាមកកោះវិញ។

យ៉ាងមិញលោកមូន ម៉ាលីនី ជំនួយការនាយកឧទ្យានជាតិតារូតាវ មានប្រសាសន៍ថា ចំពោះថ្មដ៏ស្រស់ស្អាតនៅលើកោះនេះ គឺនៅតែមានអ្នកទេសចរទាំងថៃ និងបរទេសលួចលាក់យកថ្មមកលើច្រាំង និងដាក់តាមខ្លួន រហូតគេបានដាក់សញ្ញាព្រមានកុំឲ្យយកថ្មមកពីលើច្រាំង។

ហើយនេះជាជំនឿផ្ទាល់ខ្លួន តាមពិតអ្វីៗគឺជាធម្មជាតិ មិនថាវាជាថ្ម កំទេចកំទីផ្កាថ្ម ឬសែលដែលមិនគួរនាំវាទៅណាឡើយ៕ ប្រភព៖ Thairath