សុខភាព៖ គ្រប់គ្នាដឹងហើយថា “ទឹកឃ្មុំ” ល្អ និងមានប្រយោជន៍ដល់រាងកាយ ប៉ុន្តែរសជាតិផ្អែមខ្លាំងរបស់វាធ្វើឱ្យ មនុស្សជាច្រើនមានការព្រួយបារម្ភថា ប្រសិនបើពួកគេទទួលទានច្រើនពេកនឹងកើត ជំងឺទឹកនោមផ្អែម ឬអត់ ឬ អាចនឹងមានជំងឺផ្សេងៗទៀតឬទេ។

តើទឹកឃ្មុំ និងស្ករ ខុសគ្នាឬទេ?

តាមពិតមនុស្សជាច្រើនគិតថាទឹកឃ្មុំគឺជាជាតិផ្អែមធម្មជាតិ  វាគួរតែប្រសើរជាងស្ករសដែលផលិតនៅលើទីផ្សារ ប៉ុន្តែតាមពិតទឹកឃ្មុំក៏ត្រូវ បានគេចាត់ទុកជាស្ករដែរ។

តាមអ្នកគីមីវិទ្យា ទឹកឃ្មុំមានសារធាតុផ្សំសំខាន់ៗ ដូចគ្នាទៅនឹងស្ករតាដែរ ដូចជា គ្លុយកូស និង ហ្វ្រូតូស ហើយភាពខុសគ្នាគឺថាស្ករគឺជាជាតិស្ករធ្វេជាពីរដង ខណៈពេលដែលទឹកឃ្មុំគឺជា Monosaccharide ដែលមានន័យថា រាងកាយអាចប្រើ និងរំលាយបានភ្លាមៗ។

លើសពីនេះ ទឹកឃ្មុំក៏មានកាឡូរីខ្ពស់ផងដែរ ដោយទឹកឃ្មុំ ១ស្លាបព្រាបាយ មានថាមពលប្រហែល ២២កាឡូរី បើធៀបនឹងបរិមាណស្ករសដូចគ្នា  ដូច្នេះហើយយើងគួរប្រើទឹកឃ្មុំតិចក្នុងការធ្វើម្ហូប។

តើអ្នកគួរទទួលទានទឹកឃ្មុំប៉ុន្មានក្នុងមួយថ្ងៃ?

តាមការពិតមិនមានបរិមាណ ជាក់លាក់ណាមួយដែលនឹងសាកសមសម្រាប់មនុស្សគ្រប់គ្នាប្រើប្រាស់ទឹកឃ្មុំនោះទេ ព្រោះវាអាស្រ័យលើរបៀបរស់នៅ របបអាហារ និងអាកប្បកិរិយាប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗផងដែរ។ ប៉ុន្តែប្រសិនបើគេណែនាំថាអ្នកគួរទទួលទានប៉ុន្មាន ដែលមានសុវត្ថិភាពគឺ ប្រហែល  ៦ ស្លាបព្រាបាយ ឬ ២  ស្លាបព្រាបាយ ប៉ុន្តែមិនគួរលើសពីនេះរហូតដល់ ១០  ស្លាបព្រានោះទេព្រោះ រាល់ថ្ងៃយើងបានទទួលជាតិស្ករពីអាហារ ផ្លែឈើ ភេសជ្ជៈ និងអាហារប្រចាំថ្ងៃរួចហើយ។

របៀបទទួលទានទឹកឃ្មុំឱ្យមានអត្ថប្រយោជន៍

១. លាយជាមួយទឹកក្តៅឧណ្ហៗ ៣ ដង ១ ម៉ោងមុនអាហារ និងមុនពេលចូលគេង។

២. ទទួលទានជារបស់ផ្អែមជំនួសស្ករ  ឧទាហរណ៍ បន្ថែមវាទៅក្នុងភេសជ្ជៈ តែ ទឹកផ្លែឈើ ឬ បរិភោគ វាលើនំប៉័ងជំនួសឈីសជាដើម។

ទទួលទានទឹកឃ្មុំច្រើនបង្កហានីភ័យអ្វី ?

គ្រោះថ្នាក់នៃការទទួលទានទឹកឃ្មុំច្រើនពេក គឺ ៖

១. អាចបណ្តាលឱ្យហើមពោះ និងរាគ និង ក្ដៅក ព្រោះមានជាតិស្ករ fructose ច្រើនពេក និងនេះអាចបណ្តាលឱ្យមានបញ្ហាខ្សល់នៅក្នុងពោះវៀន។

២. ទឹកឃ្មុំមិនស័ក្តិសមសម្រាប់អ្នកជំងឺទឹកនោមផ្អែមទេ។

៣. មិនគួរឲ្យកុមារអាយុក្រោម ១ ឆ្នាំ និង ស្ត្រីមានផ្ទៃពោះឡើយ ឬកំពុងបំបៅកូនដោយទឹកដោះ ព្រោះទឹកឃ្មុំអាចមានផ្ទុកមេរោគ ដែលអាចនាំឱ្យមានជំងឺ Botulism (ជំងឺសរសៃប្រសាទស្រួចស្រាវដែលបណ្តាលមកពីការប៉ះពាល់នឹងជាតិពុល Botulinum)៕ ប្រភព៖ Sanook