បរទេស៖ ប៉ូលិសជប៉ុនបានធ្វើការចាប់ខ្លួនគ្រូស្រីមួយក្រុមដែលធ្វើការក្នុងសាលាមត្តេយ្យមួយកន្លែងនៅក្នុងខេត្ត Shizuoka ក្នុងប្រទេសជប៉ុនដើម្បីកាត់ទោសពីបទទារុណកម្មលើកុមាររាប់សិបនាក់។

ទីភ្នាក់ងារស៊ីនហួរបានរាយការណ៍ពីទីក្រុងតូក្យូ ប្រទេសជប៉ុនកាលពីថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ ដោយមានរយៈប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជាច្រើននៅក្នុងប្រទេសជប៉ុនបានរាយការណ៍ថា ប៉ូលិសបានធ្វើការចាប់ខ្លួនគ្រូស្រីបីនាក់ដែលធ្លាប់ធ្វើការនៅសាលាមត្តេយ្យ Sakura Hoikuen ក្នុង ក្រុង Susono ខេត្ត Shizuoka ភាគកណ្តាលនៃប្រទេសជប៉ុន។
ការចាប់ខ្លួននេះធ្វើឡើងក្រោយពីមានការចោទប្រកាន់ពីបទរំលោភបំពានលើកុមារ ដែលស្ថិតនៅក្រោមការថែទាំរបស់ពួកគេ។ ដោយគេបានដឹងថា នៅចន្លោះខែមិថុនា និងខែសីហា កុមារតូចៗជាច្រើននៅអាយុត្រឹម១ឆ្នាំស្ថិតនៅក្រោមការគ្រប់គ្រោងរបស់គ្រូទាំងនោះ ហើយពួកគេបានរំលោភបំពាន់លើកុមារ ដោយការបង្ខំកុមារឱ្យដោះខោគំរាមក្មេងដោយកាំបិត និងទម្រង់នៃការធ្វើបាបជាច្រើនផ្សេងទៀត។
យ៉ាងណាមិញគ្រូបង្រៀនទាំងនោះបានទទួលស្គាល់ពីអាកប្បកិរិយាបំពានរបស់ពួកគេ ប៉ុន្តែគេបានលើកឡើងពីហេតុផលថាវាជាការព្យាយាមបង្រៀនវិន័យដល់កុមារ។
ទោះជាយ៉ាងណាក្រុមអ្នកស៊ើបអង្កេតកំពុងពិនិត្យដោយប្រុងប្រយ័ត្ននូវកំណត់ត្រាដែលទទួលបាន ព្រោះគេជឿថា ការរំលោភបំពាននៅតែបន្តនៅក្នុងសាលានេះ ដែលបង្ខំឱ្យបុគ្គលិកទាំងអស់ចុះកិច្ចសន្យានោះ នឹងមិនបង្ហាញពីអ្វីដែលបានកើតឡើងនៅក្នុងសាលានោះទេ ឬអាចដោយសារតែការភ័យខ្លាច ទើបភស្តុតាងអាចនឹងត្រូវបំផ្លាញ។
.jpg)
យ៉ាងណាមិញក្រុមមន្ត្រីប៉ូលិសបានធ្វើការសាកសួរលម្អិតទៅកាន់នាយកសាល ប៉ុន្តែ មកទល់ពេលនេះនៅមិនទាន់មានការឆ្លើយបកណាមួយមកកាន់ប៉ូលិសនៅឡើយទេ៕ ប្រភព៖ Dailynews










