គួរឱ្យសរសើរទៅកាន់កុមារាដែលមានអាយុក្រោយ១០ឆ្នាំទាំងប៉ុន្មានរូបនេះដែលបានបង្ហាញពីសមត្ថភាពក្នុងការបញ្ជេញនូវក្បាច់គុនល្បុក្កតោយ៉ាងអស្ចារ្យ និងហាក់ដូចជាស្ទាត់ជំនាញ រហូតដល់មហាជនយល់ថានេះគឺជាទំពាំងស្នងឬស្សីដើម្បីរក្សានូវកេរដំណែលដ៏មានតម្លៃរបស់ខ្នែរ និងជាគុនល្បុក្កតោ ទើបតែបានចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការ យូណេស្កូកាលពីពេលថ្មីៗនេះផងដែរ។

ក្បាច់គុណក្បុក្កតោខ្មែរត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការ យូណេស្កូនៅ ថ្ងៃទី២៩ ខែវិច្ឆិកា ២០២២ ដោយការសម្រេចនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំលើកទី១៧ នៃកិច្ចប្រជុំ គណៈកម្មាធិការអន្តរ រដ្ឋាភិបាលដើម្បីការពារបេតិកភណ្ឌវប្បធម៌របស់អង្គការយូណេស្កូ ដែលប្រារព្ធឡើងនៅទីក្រុងរ៉ាបាតនៃប្រទេសម៉ារុក។
ជាមួយគ្នានោះផងដែរកាលពីពេលថ្មីៗកន្លងទៅនេះក៏មានការបង្ហោះនូវវីដេអូឃ្លីបដ៏ទាក់ទាញ និងគួរឱ្យចាប់អារម្មណ៍ជាខ្លាំងពីម្ចាស់គណនីហ្វេសប៊ុក “នរៈ ឧរង្គៈ Nakrak Urunga” ដែលបានថតបង្ហាញពីសកម្មភាពដ៏អស្ចាររបស់ក្មេងៗដែលជាកុមារាតូចៗ អាយុប្រហែល ៦ ទៅ៧ ឆ្នាំ ប៉ុន្តែពួកគេបានបង្ហាញនូវសមត្ថភាពដ៏គួរឱ្យស្ញប់ស្ញែញនៃការបង្ហាញពី គុនល្បុក្កតោ យ៉ាងស្វាហាប់ហាក់មិនគួរឱ្យជឿ។
ពិតណាស់នេះជាសម្មភាពដែលពួកគេបានព្យាយាមហាត់រៀនយ៉ាងយកចិត្តទុកដាក់ជាមួយនិងសម្បត្តិបេតិកភណ្ឌវប្បធម៌របស់ខ្មែរដ៏មានតម្លៃ ហើយវាក៏ជាមោទកភាពសម្រាប់កូនខ្មែរដែលបានព្យាយាមថែរក្សារឱ្យ គុនល្បុក្កតោ នេះគងវង្សជារៀងរហូត។

យ៉ាងណាមិញបន្ទាប់ពីមានការបង្ហោះនូវ គុនល្បុក្កតោរបស់កុមារតូចៗដល់បណ្ដាញសង្គម ក៏បានធ្វើឱ្យមហាជនជាច្រើនមានការស្ងើចសរសើរ និង បង្ហាញនូវអារម្មណ៍រំភើបព្រោះតែយល់ថាកុមារទាំងនេះគឺជាទំពាំងស្នងឬស្សីរបស់ខ្មែរ៕
អត្ថបទដោយ៖ យិត ម៉ានិល











