សុខភាព៖ ពេលវាលានៃការគេងគឺពិតជាសំខាន់ខ្លាំងណាស់សម្រាប់រាងកាយ និងសុខភាព ដូច្នេះតាមការស្រាវជ្រាវមនុស្សយើង គួរតែសម្រាកឱ្យបាន៨ម៉ោង ទើបគ្រប់គ្រាន់ និងធ្វើឱ្យអ្នកមានសុខភាពល្អ ក៏ដូចជាស្រស់ស្រាយ។

ប៉ុន្តែក៏មានអ្នកបានអះអាងថាពួកគេបានគេង៨ម៉ោងដូចគ្នា ប៉ុន្តែពេលងើបពីគេងបែរជាមិនទទួលបានអារម្មណ៍ស្រស់ស្រាយ និងស្រឡាសក្នុងខ្លួននោះទេ។

គេង ៨ ម៉ោង ប៉ុន្តែភ្ញាក់ឡើងនៅតែមិនស្រស់ស្រាយ?

មនុស្សដែលគិតថាបានគេង ៨ ម៉ោងហើយប៉ុន្តែភ្ញាក់ឡើងនៅតែមិនស្រស់ស្រាយ វាពិតជាអាចទៅរួច ប្រសិនបើអ្នកគេងមិនបានគ្រប់ ៨ ម៉ោងនោះ មានកត្តាជាច្រើនដែលអាចរំខានដល់ដំណេកទាំង ៨ម៉ោងទាំងនោះ ដែលរារាំងវដ្តនៃការគេងពេញលេញមិនឲ្យកើតឡើង។

រយៈពេលនៃការគេងយប់ជ្រៅ មានសុបិនខ្លីៗ ឬប្រហែលជាគេងមិនលក់ទាល់តែសោះ ដូច្នេះចំនួនម៉ោងនៃការគេងប្រហែលជាមិនអាចកំណត់ថាយើងគេងបានគ្រប់គ្រាន និងមានប្រសិទ្ធភាពដូចដែលយើងគិតនោះទេ។

កត្តាដែលរំខានដល់ដំណេករារាំងវដ្តនៃការគេងមិនឱ្យមានភាពស្កប់ស្កល់ និងគ្រប់គ្រាន់នោះគឺ

១. ភាពតានតឹង

២. ការគេងភ្ញាក់ៗ

៣. ស្រមុក

៤. រមួលជើង

៥. ដេកមមើរ។ល។   

  

វិធីជួយឱ្យអ្នក គេងលក់ស្រួល និងមានដំណេកពេញលេញ ជាងមុន

១. ចូលគេងហើយភ្ញាក់ទៀងពេល។

២. ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ អ្នកមិនគួរហាត់ប្រាណមុនពេលចូលគេងទេ។

៣. គ្រប់គ្រងបរិស្ថានជុំវិញឱ្យបានត្រឹមត្រូវ ជៀសវាងសំឡេងខ្លាំង ឬខ្យល់ក្តៅ

៤. ធ្វើឱ្យចិត្តរបស់អ្នកស្ងប់មុនពេលចូលគេង ជៀសវាងរបស់ដែលជំរុញចិត្ត ឬបង្ខំចិត្តឱ្យគេង។

៥. កុំប្រើគ្រែសម្រាប់សកម្មភាពផ្សេងទៀតដូចជាការអាន ការបរិភោគអាហា។

៦.ប្រសិនបើអ្នកមិនអាចគេងលើសពី ៣០ នាទី សូមក្រោកពីដំណេក ធ្វើសកម្មភាពផ្សេងទៀតរហូតដល់ងងុយគេង ដូច្នេះចូលគេងម្តងទៀត។

៧. ជៀសវាងគ្រឿងស្រវឹង និងកាហ្វេមុនពេលចូលគេង។

៨. ផឹកទឹកដោះគោ ចេកឬអាហារផ្សេងទៀតដែលមានសារធាតុ tryptophan ខ្ពស់ ដើម្បីជួយឱ្យអ្នកគេងលក់ស្រួល៕ ប្រភព៖ Sanook