បរទេស៖ បុរសបីនាក់លួចតោងកប៉ាលដោយអង្គុយលើផ្នែកខាងក្រោមដ៏តូចចម្ងាយ ៥,០០០ គីឡូម៉ែត្រ ពី ប្រទេស នីហ្សេរីយ៉ា ទៅ អេស្ប៉ាញ។

កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា សារព័ត៌មាន BBC បានរាយការណ៍ថាអាជ្ញាធរអេស្ប៉ាញបានប្រទះឃើញបុរស ៣ នាក់ដោយសម្ងាត់អង្គុយនៅចំណុចក្បាលកប៉ាលនៃផ្នែកខាងក្រោម របសកប៉ាលដឹកប្រេងរបស់អេស្ប៉ាញ នៅចំណុចគោលដៅនៃកោះ Gran Canaria បន្ទាប់ពីពួកគេធ្វើដំណើរអស់រយៈពេល ១១ ថ្ងៃ និងចម្ងាយ៥,០០០គីឡូម៉ែត្រពីប្រទេសនីហ្សេរីយ៉ា។

ពួកគេត្រូវបានក្រុមអ្នកជួយសង្គ្រោះបញ្ជូនយកទៅកាន់មន្ទីរពេទ្យ និងរកឃើញថាបុរសទាំងបីបានបាត់បង់ និងខ្វះ ជាតិទឹកកម្រិត មធ្យម។

ទោះជាយ៉ាងណាគេមិនបានដឹងច្បាស់ពីគោលបំណងនៃការលួចឡើងកប៉ាលហានប្រថុយនឹង គ្រោះថ្នាក់នេះនោះទេ ប៉ុន្តែគេសង្ស័យ និងទំនងជាពួកគេជាជនចំណាកស្រុកឆ្លងកាត់ប្រទេសតាមទូក ឬកប៉ាល់។

យ៉ាងណាមិញនេះមិនមែនជាករណីទីមួយនោះទីសម្រាប់អ្នកដែលបានលួចតោងកប៉ាល់រាប់ពាក់គីឡូម៉ែត្រដ៏គ្រោះថ្នាក់មួយនេះ ដោយ ក្នុងឆ្នាំ ២០២០ ក្មេងអាយុ ១៤ ឆ្នាំដែលបានធ្វើដំណើរពី Lagos ទៅកាន់ Gran Canaria បានប្រាប់កាសែតអេស្ប៉ាញ El Pais ថាគេបានចំណាយពេល ១៥ ថ្ងៃនៅក្បាលនាវាដឹកប្រេងដ៏ធំមួយ។ នៅឆ្នាំដដែលនោះក៏មានបុរសបួននាក់បានតោងកប៉ាល់ដឹកប្រេង Norwegian Champion Pula បន្ទាប់ពីវាកំពុងធ្វើដំណើរពី Lagos ទៅ Las Palmas ដោយបុរសទាំងនោះលាក់ខ្លួនក្នុង បន្ទប់មួយពីក្រោយកប៉ាល់នៅសមុទ្រអស់រយៈពេល១០ថ្ងៃផងដែរ។

គួររំលឹកថា ចំនួនជនចំណាកស្រុកឆ្លងកាត់តាមទូកពីអាហ្វ្រិកខាងលិចទៅកាន់កោះកាណារីរបស់អេស្ប៉ាញបានកើនឡើងយ៉ាងខ្លាំងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជាមួយការការប្រថុយធ្វើដំណើររយៈពេលយូរ គ្រោះថ្នាក់ ដូចដែលអង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុក (IOM) របស់អង្គការសហប្រជាជាតិបានកត់ត្រាក្នុងឆ្នាំ ២០២១ កន្លងទៅថាមានអ្នកស្លាប់ចំនួន ១,៥៣២ នាក់នៅលើផ្លូវនេះ៕ ប្រភព៖ msn

អត្ថបទដោយ៖ យិត ម៉ានិល