​ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០១៦ នៅ​ទីក្រុង​អា​ឌី​ស អា​បា​បា ប្រទេស​អេ​ត្យូ​ពី កម្ពុជាបានសម្រេច នៃការដាក់បញ្ចូល ចាប៉ី​ដង​វែង ជាបេតិក​ភណ្ឌ​​វប្បធម៌​​អរូបី​​​នៃ​មនុស្ស​ជាតិ​របស់​អង្គការ​​យូ​ណេ​ស្កូ គិតមកទល់ពេលនេះមានរយៈពេល៦ឆ្នាំហើយ។

ចាប៉ីដងវែង ត្រូវបាន​ផ្សាភ្ជាប់​ជាមួយ​ទំនៀម​ទំលាប់ និង​ជំនឿ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ឧបករណ៍​ប្រើ​សម្រាប់​លេង​នៅក្នុង​វង់ភ្លេង​ការ វង់ភ្លេង​បុណ្យ និង​វង់ភ្លេង​មហោរី​ជាដើម។No photo description available.

ចាប៉ី​ដង​វែង​គឺ​ជា​ឧបករណ៍​សិល្បៈ​ប្រពៃណី​ខ្មែរ ដែល​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ជីវិត ទំនៀម​ទំលាប់ និង​ជំនឿ​របស់​ប្រជាពលរដ្ឋ​ខ្មែរ។ គេអាច​ប្រើ​សម្រាប់​លេង​កំដរ​អារម្មណ៍ ឬ​ច្រៀង ឬ​ពោល​ពាក្យពេចន៍​សារសព្ទ កំណាព្យ​កាប​ឃ្លោង​ចុង​ជួន​នានា ដើម្បី​បំពេរ​អារម្មណ៍​អ្នក​ស្តាប់ ក្នុង​គោលបំណង​អប់រំផ្សេងៗផងដែរ។ ដោយ​ក្នុងនោះ អ្នក​ដេញចាប៉ី​នេះ​អាច​ច្រៀង ឬ​ពោល​កំណាព្យ​ឱ្យ​អ្នក​ស្ដាប់​លន្លង់លន្លោច​ទៅតាម​សាច់រឿង។May be an image of 1 person

ចាប៉ីដងវែងមានលក្ខណៈពិសេសក្នុងការប្រើសំនៀង ត្រួតជាងសំនៀងរាយ ។ នៅពេលប្រគំបទណាក៏ដូចជាបទណាដែរ គេតែងតែត្រេះខ្សែទាំង២ស្មើគ្នា ប៉ុន្ដែលំនាំសាច់បទ គឺស្ថិតនៅលើខ្សែឯកដោយគេប្រើម្រាមដៃចុចចុះចុចឡើងទៅតាមលំនាំ នៅលើខ្សែនេះ រីឯខ្សែ​គ គេត្រេះបង្ហើរចោលសម្រាប់ជួយបន្ទរសាច់បទប៉ុណ្ណោះ។ ប្រសិនបើគេចង់បានចាប៉ីដងវែងឱ្យមានសំនៀងល្អ ឮខ្លាំង គេត្រូវធ្វើវាតាមពាក្យស្លោកចាស់បុរាណថា «ស្នូករាំង ដងក្រសាំង សន្ទះខ្ទុម្ព គីង្គក់ធ្នង់ ខ្ទង់ឆ្អឹង» ។No photo description available.

នាពេលបច្ចុប្បន្នក្រសួង​វប្ប​ធ៌​ម និង​វិចិត្រសិល្បៈ​បានចាត់ទុក​ព្រឹទ្ធាចារ្យ គង់ ណៃ ជា​សម្បត្តិ​បេតិកភណ្ឌ​មនុស្សជាតិ​របស់​កម្ពុជា និង​អង្គការ យូណេស្កូ ដោយសារ​ទេពកោសល្យ​ក្នុងការ​ប្រើប្រាស់ ពាក្យពេចន៍ និង​កេ​រ្ត៍​ឈ្មោះ​ល្បីល្បាញ​តាមរយៈ​ចម្រៀង​ចាប៉ីដងវែង​ជាច្រើន​ទសវត្សរ៍​៕អ្នកជំនាញបារម្ភថា ខ្មែរអាចនឹងថែរក្សាបានតែឧបករណ៍ចាប៉ីដងវែង តែមិនអាចថែទម្រង់ ចាប៉ីបាននាពេលអនាគតអបអរ​ខួប​៥​ឆ្នាំ​​នៃ​ការបញ្ចូល​ចាប៉ីដងវែង​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​​ - វិទ្យុវាយោ - VAYO FM Radioប្រវត្តិ​លោក​ព្រឹទ្ធាចារ្យ​​ចាប៉ី​ដងវែង​​ គង់ ណៃ​​ - វិទ្យុវាយោ - VAYO FM Radioចាប៉ីដងវែង​មាន​មុខងារ​សំខាន់​៤​យ៉ាង​នៅក្នុង​សង្គម​ខ្មែរ​ - វិទ្យុវាយោ - VAYO FM Radio