អាស៊ីអាគ្នេយ៍គឺជាដែនដីដ៏ចំណាស់ ចម្រុះជាតិសាសន៍ ហើយសំបូរទៅដោយវប្បធម៌ សិល្បៈសំបូរបែប ដែលមួយភាគធំគឺទទួលឥទ្ធិពលពីប្រទេសឥណ្ឌាកាលពីសម័យបុរាណ។

ឥទ្ធិពលដែលសាយភាយពីឥណ្ឌាមកនេះមានតួយ៉ាង សិល្បៈ វប្បធម៌ អក្សរ សាសនា ជាពិសេសគឺបច្ចេកទេសនៃការសាងសង់ប្រាសាទដើម្បីឧទ្ទិសដល់ទេព ក្នុងសាសនាហិណ្ឌូ ក៏ដូចជាពុទ្ធសាសនា។ ខាងក្រោមគឺជាប្រាសាទមួយចំនួនដែលសង់ឡើងមានរាងជាពីរ៉ាមីត ឬរាងសាជី៖

១. ប្រាសាទធំ ឬហៅបាន ២ផ្សេងទៀតគឺប្រាសាទប្រាង្គ និងប្រាសាទកំពែង ជាប្រាសាទរាងពីរ៉ាមីតធំជាងគេនៅកម្ពុជា មានទីតាំងស្ថិតនៅខេត្តព្រះវិហារ សង់ឡើងក្នុងសតវត្សទី១០ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៤។No photo description available.
២. ប្រាសាទ ​ដាម៉ាយ៉ាងយី គឺជាប្រាសាទក្នុងក្រុមប្រាសាទជាច្រើនក្នុងរាជធានីបុរាណ បាកាន ក្នុងប្រទេសមីយ៉ាន់ម៉ា។Dhammayangyi Temple
៣. ប្រាសាទខៅ ក្លាងណក គឺជាប្រាសាទរាងពីរ៉ាមីតនៃរាជាណាចក្រទ្វារវត្តី របស់មន បច្ចុប្បន្នស្ថិតនៅក្នុងប្រទេសថៃ។ ប្រាសាទនេះបច្ចុប្បន្នបាក់ ស្រុតអស់មួយផ្នែកធំធ្វើឲ្យយើងមើលមិនឃើញរាងពីរ៉ាមីតទៀតទេ។Ancient Angkor | Page 20 | SkyscraperCity Forum
៤. ប្រាសាទបូរ៉ូប៊ូឌ័រ ​គឺជាប្រាសាទ​ស្ថិតនៅក្នុងកេាះចាវាកណ្តាលប្រទេសឥណ្ឌូនេស៊ី តាំងពីសតវត្សរ៍ទី៨ និងជាសម្បត្តិបេតិកភណ្ឌពិភពលោកដែលត្រូវបានចុះក្នុងបញ្ជីដេាយអង្គការយូណេស្កូ។ ប្រាសាទនេះជាសំណង់ឧទ្ទិសដល់ព្រះពុទ្ធសាសនា ធំជាងនៅលើផែនដី ហើយមានរាងជាពីរ៉ាមីត៕Borobudur travel - Lonely Planet | Indonesia, Asia