បច្ចុប្បន្នវៀតណាមមានពលរដ្ឋប្រហែល ៩៩លាននាក់ ដោយឆ្នាំក្រោយប្រទេសនេះ រំពឹងថានឹងត្រៀមស្វាគមន៍ពលរដ្ឋទី ១០០ លាននាក់របស់ខ្លួន។

លោកវេជ្ជបណ្ឌិត Pham Vu Hoang អគ្គនាយករងនៃអគ្គនាយកដ្ឋានផែនការប្រជាជន និងផែនការគ្រួសាររបស់ក្រសួងសុខាភិបាលបាននិយាយថា “ពលរដ្ឋទី១០០ លាននាក់ទំនងជានឹងកើត នៅប្រហែលខែមេសាឆ្នាំក្រោយនេះ”។Vietnam's population might peak decade ahead of UN projection, study shows  - VnExpress International

លោកក៏បានបន្ថែមទៀតថា “ទំហំប្រជាជនដ៏ធំនាំ នឹងមកនូវអត្ថប្រយោជន៍ជាច្រើន ប៉ុន្តែក៏មានបញ្ហាប្រឈមជាច្រើនសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសផងដែរ។ ក្នុងចំណោមបញ្ហាប្រឈមធំៗគឺការរៀបចំផែនការគ្រួសារ និងការថែទាំសុខភាពសម្រាប់ក្មេងជំទង់ និងយុវជន។”

គួរបញ្ជាក់ផងដែរថា ប្រទេសវៀតណាមមានប្រជាជនច្រើនជាងគេ លំដាប់ទី ១៥ នៅលើពិភពលោក ដែលមានប្រជាជនច្រើនជាងគេទី៨ នៅអាស៊ី និងជាប្រទេសដែលមានប្រជាជនច្រើនជាងគេទីបី នៅអាស៊ីអាគ្នេយ៍៕Vietnam Travel: My Saigon Then and Now | HuffPost Contributor

ប្រភព៖ VN Express