កាលពីឆ្នាំ ២០០៦ ​រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា ​បាន​ប្រកាស​ផ្លាស់​ប្តូរ​រាជធានី​ចាស់​នៅ​យុាំងហ្គូន​ ​ទៅ​កាន់​តំបន់​ជនបទ​ដាច់​ស្រយាល​មួយ​ឈ្មោះ​ថា ​ណាយ​ពិដោរ (Naypyidaw) មាន​ចម្ងាយ ៣២០ គីឡូម៉ែត្រ​ពីទីក្រុង​ចាស់ ដែលបាន​ធ្វើ​ឱ្យ​ពិភពលោក​ភ្ញាក់ផ្អើល​ជា​ខ្លាំង។Naypyidaw: Know Before You Go to Myanmar's New Capital

មូលហេតុ មួយ​ដែល​រដ្ឋាភិបាល​យោធា​ភូមា​សម្រេច​ចិត្ត​បែប​នេះ​ដោយ​សារ​​ គ្រូ​ទាយ​តារានិករ​​​​ បង្គាប់​ឱ្យ​ធ្វើការ​ផ្លាស់​ប្តូរ​។ ​​ដោយឡែក​បើ​យោង​ទៅ​តាម​ហេតុផល​វិទ្យាសាស្ត្រ ​និង​ក្រសួង​ធនធាន​ទឹក​មីយ៉ាន់ម៉ា បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ ទីក្រុង​ចាស់ ​ស្ថិត​នៅ​ក្រោម​កម្រិត​នីវ៉ូ​ទឹក​សមុទ្រ​ ​ចាប់​ពី ២,១ ម៉ែត្រ​(ទាប​បំផុត) និង ៥ ម៉ែត្រ(ខ្ពស់​បំផុត) ​បណ្ដាល​ឱ្យទីតាំង​នោះ​តែង​តែ​លិច​ទឹក​ស្ទើរ​រាល់​ឆ្នាំ​។Why did Myanmar move their capital city from Yangon to Naypyidaw? - Quora

ចំពោះអ្នកវិភាគនយោបាយវិញ យល់ឃើញថាការផ្លាស់ទៅតាំងរដ្ឋធានីនៅ ណាយ​ពិដោរ អាចដោយសារ ទីក្រុងថ្មីស្ថិតនៅចំកណ្ដាលប្រទេស មានភាពងាយស្រួលក្នុងការការពារ ពីការឈ្លានពាននានា ទាំងដីគោក និងផ្លូវទឹក។ ខ្លះថា ណាយ​ពិដោរ ក៏នៅកៀកពីព្រំដែនចិនជាងយុាំងហ្គូន​ដែរ ទើបរដ្ឋាភិបាលយោធា ដែលមានចិនជាខ្នងបង្អែកធ្វើការផ្លាស់ប្ដូរ។Myanmar's Remote Capital Is Still a Work in Progress - The New York Times

គួរបញ្ជាក់ថា​ឈ្មោះ​ប្រទេស​ “ភូមា” ​បាន​ផ្លាស់​ប្តូរ​មក​ជា​ “មីយ៉ាន់ម៉ា” ​នៅ​ឆ្នាំ ១៩៨៩ ដែល​ទទួល​ស្គាល់​ដោយ​អង្គការ​សហប្រជាជាតិ និង​ប្រទេស​ជាច្រើនលើ​ពិភពលោក​៕Nay Pyi Taw | national capital, Myanmar | Britannica

ប្រភព៖ Wikipedia