រថក្រោះ​ដំបូងគេក្នុងប្រវត្តិសាស្ត្រពិភពលោក ត្រូវ​បាន​ផលិត​រួច​រាល់​ជា​ស្ថាពរ​នៅ​ថ្ងៃ​ទី ០៦ កញ្ញា​ ឆ្នាំ ១៩១៥ ដោយ​ចក្រភព​អង់គ្លេស ដែលមានឈ្មោះថា លីត ថល វីល លី(Little Wille)។

រថក្រោះនេះ ​មាន​ទម្ងន់ ១៤ តោន និង​អាច​ធ្វើ​ដំណើរ​លើ​ផ្លូវ​ដែល​មាន​ស្ថានភាព​លំបាក បាន​ក្នុង​ល្បឿន​ត្រឹម​តែ ៣គីឡូ​ម៉ែត្រ ក្នុង​មួយ​ម៉ោង​ប៉ុណ្ណោះ។BBC - Little Willie, the world's first modern tank

គំនិត​ក្នុង​ការ​ផលិត​រថក្រោះ​ កើតឡើងដោយ​ឧត្ដមសេនីយ៍​ អឺ នេស ស្វីត តុន (Ernest Swinton) និង រដ្ឋ​លេខា​គណៈកម្មាធិការ​កងទ័ព​អង់គ្លេស វីលីម៍ ហេក ឃី (William Hankey)។ អ្នក​ទាំង​ពីរ​បាន​ដាក់​សំណើ​នេះ ទៅ​លោក​រដ្ឋមន្ត្រី​កងទ័ព​ជើង​ទឹក​អង់គ្លេស វីន ស្តុន ឆឺច ឈីល (Winston Churchill។) មិនចាំយូរ លោក​  វីន ស្តុន (Winston) ក៏​បាន​រៀប​ចំ​ឱ្យមាន​គណៈកម្មការ​ ដើម្បី​អភិវឌ្ឍ​ការ​ផលិត​រថ​ក្រោះ​តែ​ម្ដង។Little Willie' tank marks centenary - BBC News

ថ្វីបើវាជារថក្រោះដំបូងគេមែន ក៏ប៉ុន្តែវាត្រូវបានគេដាក់រហសនាមថា “រថក្រោះគ្មាបានការ”។ ជាក់ស្តែងដោយសារតែបច្ចេកវិទ្យាមិនទាន់ទំនើប នាសម័យនោះរថក្រោះ លីត ថល វីល លី(Little Wille) មិនមានលទ្ធភាពបាញ់ចេញគ្រាប់នោះទេ ពោលគឹបានតែដឹងមនុស្ស និងសម្ភារៈចាំបាច់តែប៉ុណ្ណោះ។

ចាប់តាំងពីពេលនោះមក មនុស្ស​ចាប់​ផ្ដើម​ដឹង​ពី​សក្ដានុពល​នៃ​រថក្រោះ ហើយ​ចាប់​ផ្ដើម​អភិវឌ្ឍ​យាន​ចម្បាំង​មួយ​នេះ​រហូត​ទំនើប​ដូចដែលបានឃើញនាពេលបច្ចុប្បន្ន​។Little Willie WW1 Tank 1915 3D model | CGTrader

គួរបញ្ជាក់ោងដែរថា គ្រានោះ អង់គ្លេស​ផលិត​រថក្រោះ​នេះ ដើម្បី​ឆ្លើយ​តប​នឹង​ការ​ប្រយុទ្ធ​ដែល​កំពុងក្ដៅគគុកក្នុង​សង្គ្រាម​លោក​លើក​ទី​មួយ។ កាល​នោះ​អង់គ្លេស​នៅ​ក្នុង​ប្លុក​សម្ព័ន្ធមិត្ត​ (ជាមួយបារាំង និង​រុស្ស៊ី) ហើយ​ត្រូវ​ប្រយុទ្ធ​នឹង​ប្លុក​ម្ខាង​ទៀត​ដឹកនាំ​ដោយ​អាល្លឺម៉ង់ និង​អូទ្រីស​ហុងគ្រី៕

ប្រភព៖ History