វិទ្យាស្ថានស្រាវជ្រាវតារាសាស្ត្រ បានធ្វើការប្រកាសពីបាតុភូត នៃភពអង្គារធ្វើគន្លងគចរនៅទីតាំងជិតផែនដីបំផុត។ ផ្ទៃភ្លឺចែងចាំង និងទឹកកកអង់តាក់ទិកពណ៌សនៅលើភពក្រហមមួយនេះ នឹងបង្ហាញខ្លួននៅយប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ។

នៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២២  វិទ្យាស្ថានស្រាវជ្រាវតារាសាស្ត្រ បានបង្ហោះសារដោយបញ្ជាក់ថា នៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២២ ភពអង្គារនឹងធ្វើគោចរក្នុងទីតាំងជិតផែនដីបំផុត ប្រហែល ៨១.៥ លានគីឡូម៉ែត្រពីផែនដី បន្ទាប់មកគោចរក្នុងទីតាំងមួយទៀតទល់មុខព្រះអាទិត្យ គឺនៅថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២២ ដោយព្រះអាទិត្យ ផែនដី និងភពអង្គារត្រូវបានតម្រឹមក្នុងបន្ទាត់តែមួយ។

ក្នុងអំឡុងពេលនៃការធ្វើគន្លងគចរនៅជិតផែនដីបំផុតនេះមានរយៈពេល៨ថ្ងៃ ដោយអ្នកនឹងឃើញភពអង្គារ បន្ទាប់ពីថ្ងៃលិចហាក់ដូចជាមានពន្លឺភ្លឺខ្លាំងនៅភាគខាងកើត ហើយភពនេះនឹងបញ្ចេញពន្លឺពណ៌ក្រហម និងពណ៌ទឹកក្រូច លេចធ្លោឡើងលើភពពេញមួយយប់រហូតដល់ព្រឹកព្រលឹម។

អ្វីដែលកាន់តែពិសេសប្រសិនបើមើលតាមរយៈតេឡេស្កុបទំហំ ១០ អ៊ីញជាមួយនឹងការពង្រីក ១០០ ដងឬច្រើនជាងនេះ គេបានបញ្ជាក់ថា អាចអ្នកអាចមើលឃើញផ្ទៃរបស់វា រួមទាំងផ្ទាំងទឹកកកនៅលើភពអង្គារបានយ៉ាងច្បាស់។

ក្រុមតារាសាស្ត្រ បានបញ្ជាក់ថា ភពអង្គារ និងធ្វើដំណើរមកជិតផែនដីក្នុងរយៈពេល២ឆ្នាំ ២ខែ ម្ដង(១៤ខែ) ប៉ុន្តែឪកាសនៃការខិតមកជិតនឹងផែនដីបំផុតមានរយៈពេលរាងរាល់១៥ ទៅ១៧ឆ្នាំម្ដង។

ដូច្នេះក្នុងខែធ្នូ គឺជាឱកាសល្អមួយសម្រាប់សង្កេតមើល និងទស្សនាភពក្រហមមួយនេះបានយ៉ាងច្បាស់ បើសិនជាខកខានអ្នកច្បាស់ជាត្រូវរង់ចាំការវិលត្រឡប់នៃគន្លងគរចរភពអង្គារដើម្បីមកជិតផែនដីបំផុតនៅរយៈពេល១៥ទៅ១៧ឆ្នាំទៀត៕ ប្រភព៖ Thairath