ភ្នំពេញ៖ អាងកំពីងពួយ ប្រសិនបើយើងធ្វើដំណើរតាមផ្លូវលេខ៥៧ កាត់តាមភ្នំសំពៅពីទីរួមខេត្តបាត់ដំបងឆ្ពោះទៅទិសនិរតីប្រហែលជា៦០នាទី នោះយើង និងបានទៅដល់ខ្នងទំនប់ដ៏ធំវែងហើយមានផ្ទៃទឹកធំល្វឹងល្វើយប្រៀបបាននឹងទន្លេដ៏ធំមួយ តែតាមការពិតវាគឺជាអាងទឹកសិប្បនិមិត្តមួយដែលមានឈ្មោះថា “អាងកំពីងពួយឫបឹងកំពីងពួយ”។អាងទឹកកំពីងពួយ

ហើយបឹងនេះដែរគឺមានទីតាំងស្ថិតនៅក្នុងឃុំពីរ គឺឃុំតាគ្រាម នឹងឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។ លើសពីរនេះទៅទៀតវាក៏ស្ថិតនៅចន្លោះរវាង ភ្នំខ្ពស់ឫភ្នំតាង៉ែន និងភ្នំព្រះ ឫភ្នំកំពីងពួយ ដោយលាតសន្ធឹងជារាងទ្រវែង ពីជើងទៅត្បូង ដែលមានខ្នងទំនប់យ៉ាងក្រាស់ប្រវែងរហូតដល់ទៅ៦០០០ម និង ១៩០០ម។ ដូច្នេះហើយអាងនេះគឺមានជញ្ជាំងជាភ្នំសងខាង។ ចំណែកទទឹងនៃទំនប់ផ្នែកបាតខាងក្រោមមានប្រវែង៧០ម និងខ្នងទំនប់ប្រវែងប្រហែល៣០ម ហើយវាមានកំពស់ចាប់ពី ១០ម ទៅ១៥ម តាមសណ្ឋានដីជាក់ស្ដែង។អាងទឹកកំពីងពួយ ទាក់ទាញភ្ញៀវទេសចរគ្រប់រដូវកាល – Popular Magazine

ដោយសារផ្ទៃបឹងដ៏ធំល្វឹងល្វើយនេះទើបអាងនេះអាចផ្ទុកធារទឹកបានរហូតដល់១១០លានគូបនៅ រដូវវស្សា ដែលលក្ខណៈងាយស្រួលដល់ប្រជាកសិករ ដែលមានទីតាំងនៅផ្នែកខាងក្រោមអាងដូចជាប្រជាពលរដ្ឋដែលរស់នៅស្រុកបវេល ក៏ដូចជាស្រុកថ្មគោលជាដើម អាចទាញយកទឹកពីអាងនេះយកទៅប្រើប្រាស់ក្នុងវិស័យកសិកម្មបានយ៉ាងល្អប្រសើម៉្យាងទៀត បើនិយាយអំពីផលត្រីគឺជាអាងសំបូរទៅដោយមច្ឆាគ្រប់ប្រភេទដែលរស់នៅក្នុងអាងនេះផងដែរ។រដ្ឋាភិបាល អនុញ្ញាតឱ្យ ADB និង EIB វិនិយោគ  ធ្វើទំនើបកម្មលើប្រព័ន្ធធារាសាស្រ្តអាងកំពីងពួយ ខេត្តបាត់ដំបង - Khmerhome

ប្រវត្តិអាងកំពីងពួយ!

អាងកំពីងពួយតាមការពិតកាលពីដើម ទីនេះមិនមែនជាអាងទឹក ឫជាបឹង ឫជាទំនប់ទឹក ដូចអ្វីដែលយើងបានឃើញពេលនេះទេ តែជាវាលរាបស្មើ និងជាវាលស្រែរបស់ប្រជាពលរដ្ឋធម្មតាប៉ុណ្ណោះ។ ពាក្យថា”កំពីងកំពួយ” ជាប្រភេទរុក្ខជាតិម៉្យាងដែលមានសណ្ឋានជាស្មៅ ហើយដុះអណ្ដែតទឹកឫជ្រុះលើដីសើមវាមានឬសដុះចេញពីថ្នាំងមានផ្កា ស ឫក្រហម ហើយក៏អាចយកមកធ្វើជាអន្លក់ហូបបានផងដែរ។ អាងទឹកនេះត្រូវបានចែកជា ភូមិតាងែន និង ភូមិអន្លង់ស្វាយ ។ អាងកំពីងពួយ គឺជាដំណល់អនុស្សាវរីដ៏ឈឺចាប់ នៃសមិទ្ធផលធារាសាស្រ្តដែលបានបន្សល់ទុកពីរបបដ៏ខ្មៅងងឹតមួយនៅក្នុងប្រវត្តិសាស្រ្តប្រទេសកម្ពុជា គឺជារបបកម្ពុជាប្រជាធិបតេយ្យ ឫក៏គេហៅម្យ៉ាងថារបបប៉ុលពត។អាងទឹកកំពីងពួយ ទាក់ទាញភ្ញៀវទេសចរគ្រប់រដូវកាល – Popular Magazine

ដែលរបបនេះត្រូវបានពួកខ្មែរក្រហមចូលមកកាន់កាប់អំណាច គ្រប់គ្រងលើប្រទេសកម្ពុជាឆ្នាំ ១៩៧៥ ដល់១៩៧៩។ ក៏ប៉ុន្តែនៅក្នុងឆ្នាំ១៩៧៦ ទើបមានផែនការលើកទំនប់នេះឡើង ក្នុងគោលបំណងស្ដុកទឹកទុកដើម្បីផ្គត់ផ្គង់ការស្រោចស្រព ក្នុងវិស័យកសិកម្មនៅទីជនបទនៃខេត្តបាត់ដំបងនេះដោយទីតាំងនេះវាអំណោចផលខ្លាំងមែនទែន ដល់ការកសាងទំនប់នៃអាង ពីព្រោះវាមានភ្នំព័ទ្ធជុំវិញ។

ហើយកសាងអាងដ៏ធំល្វឹងល្វើយនេះដែរ គឺត្រូវចំណាយពេលតែពីរឆ្នាំគត់ គឺនៅក្នុងអំឡុងឆ្នាំ១៩៧៦ និងឆ្នាំ១៩៧៧ ដោយប្រើកំលាំងមនុស្សរាប់ម៉ឺននាក់។ ស្ថាបនិកដែលបានចូលរួមក្នុងមហាពលកម្មកសាងអាកំពីងពួយ ស្ទើតែទាំងអស់ត្រូវបានស្លាប់ ហើយនៅសល់តែតិចតួចប៉ុណ្ណោះដែលមានជីវិតរស់នៅដល់ សព្វថ្ងៃ។ ហើយប្រជាពលរដ្ឋដែលបានរស់នៅសេសសល់ទាំងនោះ ក៏បានរំលឹកនៅអនុស្សាវរីយ៍ដ៏សែនឈឺចាប់នៃសកម្មភាពការងារ ក្នុងការកសាងអាកំពីងពួយនេះផងដែរ។អាងទឹកកំពីងពួយអតីតការដ្ឋានអ្នកទោសខ្មែរក្រហមក្លាយជាតំបន់ទេសចរណ៍ – SPKTLIV

បើតាមប្រសាសន៍ លោក ញ៉ង ញឿន អាយុ៧១ឆ្នាំ ដែលជាអតីតមេកងតូចឃុំតាគ្រាមហៅតំបន់៣ក្នុងសម័យខ្មែរក្រហមបានប្រាប់អោយដឹងថា “មានការលំបាកលំបិនច្រើន ណាស់។ ពេលកំពុងធ្វើការដូចស្រមោច ចង្អៀតគ្នាអីចឹងរែកបណ្តាក់គ្នារហូយ៣ដង។ អាទី១កាប់រែកពីរណ្តៅទៅដាក់មួយកន្លែងទាប រែកដល់កន្លែងទាំងអស់សូនថ្នល់ (លើកពូនជាថ្នល់) ដល់ខ្ពស់បន្តិចទៅគេដាក់ជើងទេរ។ ពេលនោះគេឃើញអ្នកណាឈរយូរអី គេដាក់ឈ្លកគេចាំមើលយើងខ្ជិលច្រអូសអី ទោះបីជាឈឺយ៉ាងម៉េច ក៏នៅតែតស៊ូថាយើងមិនឈឺដែរ”។ ឯលោកមេភូមិតាគ្រាមឈ្មោះ ឈៀប ថូ បានរំលឹកថា “ក្នុងឆ្នាំ១៩៧៦ ខ្ញុំបានធ្វើពលកម្មតាមការបង្ខិតបង្ខំរបស់ពួកខ្មែរក្រហម។

ក្នុងពេលនោះគេបានបែងចែកេជាក្រុម ក្នុង១ក្រុមមានគ្នា១០នាក់ ហើយក្នុង១០នាក់នោះគេចែកជា៣ពួក ក្នុង១ពួកមាន៣នាក់ ហើយក្នុងម្នាក់ៗកាប់ដីរែកនិងសែងចំនួន២ម៉ែត្រគូបរយះពេល១ថ្ងៃ១យប់។អាងទឹកកំពីងពួយ ទាក់ទាញភ្ញៀវទេសចរគ្រប់រដូវកាល – Popular Magazine

ប្រសិនបើធ្វើពុំបានគ្រប់ផែនការទេនោះ ក្រុមខែ្មរក្រហមនិងតំទ្បើងការងារទៀត រីឯការហូបចុកគឺពុំបានគ្រប់គ្រាន់ទ្បើយ”។ លោកឈៀប ថូ ក៏បានរៀបរាប់បន្ថែមថា “ម៉ោង៤ភ្លឺយើងចូលធ្វើការហើយ គេដាក់មេក្រូហៅទៅធ្វើការរហូតដល់ម៉ោង៩កន្លះបានគេឲ្យយើងសំរាក១៥នាទី ចាប់ពីហ្នឹងទៅយើងធ្វើការរហូតដល់ម៉ោង១២ ទើបគេឲ្យយើងហូបបាយឫបរ ព្រោះថា ពេលណាមានបាយ គេឲ្យហូបបាយ ពេលណាមានបបរគេឲ្យហូបបបរ គឺមិនទៀងថាបាយរឺបបរនោះទេ។ បន្ទាប់ពីហូបហើយគឺ សំរាក១ម៉ោង ដល់ម៉ោង១ គេឲ្យចុះរហូតដល់ម៉ោង៥។

ហូបបាយរឺបបរល្ងាចរួចគេឲ្យសំរាកដល់ម៉ោង៧ ចាប់អនុវត្តការងារទៀតរហូតថដល់ម៉ោង១១យប់។ អីចឹងអត់បានសំរាកប៉ុន្មានទេគឺចាប់ពីម៉ោង១១យប់ដល់ម៉ោង៤ភ្លឺប៉ុណ្ណោះ។ ក្នុងពេលធ្វើពលកម្មនោះមានប្រជាពលរដ្ធខ្មែរជាច្រើននាក់ បានស្លាប់ដោយសារការបាក់កំលាំងទទួលទាន និងសំរាកមិនគ្រប់គ្រាន់។ លើកដីទាំងថៃ្ងទាំងយប់ជាប់ហើយតែស្អែកទ្បើងបាក់ទៀត។ ងាប់មិនតិចទេកាលហ្នឹងនោះដោយសារបាក់ចូលអ្នកខ្លះអស់កំលាំងរែកទៅដួលអ្នកខ្លះអស់កំលាំងរែកទៅដួលអ្នកខ្លះសន្លប់នៅហ្នឹង។ មនុស្សរាប់ម៉ឺននាក់ទ្បើងកកស្រទាប់ទាំងយប់ទាំងថ្ងៃមនុស្សរដឹកតាមទំនប់ហ្នឹងដល់ពេលដល់ម៉ោង គេវាស់ឲ្យយើងទៀត ហើយវាកំរ៉នឹងរួចជីវិតណាស់ព្រោះយើងបានហូបបប។ ពីមួយថ្ងៃទៅមួយថ្ងៃ ពួកគេ កាប់គាស់ លីសែង ទាំងថ្ងៃទាំងយប់ដោយពុំបានដឹងពីមូលហេតុ ពីគោលបំណងរបស់អង្គការក្នុងសម័យខ្មែរក្រហម ដែលបានដាក់ទិសដៅឲ្យប្រជាពលរដ្ធធ្វើនោះទេគឺពួកគេគឺពួកគេគិតតែពីខិតខំប្រឹងប្រែងប្រែងឲ្យបានសំរេចផែនការរបស់អង្គការសម័យនោះប៉ុណ្ណោ”។No photo description available.

ក្រៅពីការរំលឹកអនុស្សាវរីយ៍ដ៏ជូរចត់របស់ប្រជាពលរដ្ឋខ្មែរ ដែលបានក៏សាងអាងដ៏ធំធេងនេះតាមគោលការនៃកាអភិវឌ្ឍន៍ក្នុងវាលពិឃាដខ្មែរក្រហមនោះ អាងកំពីងពួយដែលធ្លាប់តែជាអាង សម្រាប់បំរើរឲ្យវីស័យកសិកម្មនៅ ក្នុងខេត្តបាត់ដំបងនោះក៏បាន ប្រែក្លាយជារមណីយដ្ឋានទេសចរណ៍ដ៏ទាក់ទាញ និងល្បីល្បាញមួយដែរដល់ខេត្តបាត់ដំបងនេះ។ ព្រោះថាវាអាចឲ្យទេសចរអង្គុយស្រូបខ្យល់អាកាសបរិសុទ្ធ ជិះទូកលេងកំសាន្ត និងអាចអង្គុយុស្ទូចត្រីលេងផងដែរ៕