សុខភាព៖ ប្រសិនបើស្ត្រីមករដូវលើសពីម្តង វាអាចបណ្តាលមកពីភាពតានតឹង ឬការផ្លាស់ប្តូរអ័រម៉ូន ដែលអាចនាំឱ្យកើតជំងឺធ្ងន់ធ្ងរនាពេលអនាគត។

ជាធម្មតា វដ្តរដូវរបស់ស្ត្រីតែងតែមកម្តងក្នុងមួយខែ ប៉ុន្តែស្រាប់តែមានឈាមដូចមករដូវទីពីរក្នុងខែតែមួយ ដែលធ្វើឱ្យយើងច្រលំក្នុងការរាប់ថ្ងៃនៃការបញ្ចេញពងអូវុល ឬថ្ងៃដែលវដ្តរដូវនឹងមកដល់ពេលក្រោយ។

នារីខ្លះមានចម្ងល់ និងការព្រួយបារម្ភ ដោយសារតែគាត់ខ្លាចថាមានជំងឺធ្ងន់ធ្ងរ។

មករដូវញឹកញាប់តើបណ្តាលមកពីអ្វី?

វដ្តនៃវដ្តរដូវផ្លាស់ប្តូរ វាជារឿងធម្មតាសម្រាប់ក្មេងស្រីជំទង់ ភាគច្រើនសម្រាប់មនុស្សមួយចំនួន រដូវអាចមកយឺត ឬលឿនជាងខែមុន ប៉ុន្តែមនុស្សខ្លះមករដូវរហូតដល់ទៅ ២ ដងក្នុងមួយខែ ដែលមានហេតុផលសំខាន់ៗដូចខាងក្រោម៖

១.អ័រម៉ូននៃភាពពេញវ័យនៅតែមានតុល្យភាព

២.មានភាពតានតឹងលាយឡំនៅថ្ងៃនៃការបញ្ចេញពងអូវុល

៣.កង្វះនៃការបញ្ចេញពងអូវុល

៤.ការពុលក្រពេញទីរ៉ូអ៊ីត hyperthyroidism

៥.ការប្រើប្រាស់ថ្នាំពន្យារកំណើត

៦.ឡើង ទម្ងន់ ឬថយចុះយ៉ាងឆាប់រហ័ស

៧.ស្ថានភាពរាងកាយដែលជិតអស់រដូវ

ពណ៌នៃវដ្តទីពីររបស់អ្នកអាចខុសពីវដ្តទីមួយរបស់អ្នក ជារឿយៗវាលេចឡើងពណ៌ក្រហមងងឹត ពណ៌ត្នោត ឬពណ៌ផ្កាឈូកស្រាល ហើយបរិមាណឈាមថយចុះជាងមុន។

ជាមួយគ្នានោះផលវិបាកនៅពេលមករដូវក្នុងជុំទីពីរ ការឈឺចាប់ និងអស់កម្លាំងពេញរាងកាយ ឬនៅតំបន់ខ្នង ឈឺក្បាល អស់កម្លាំងបានយ៉ាងងាយ កង្វះថាមពល វិលមុខ ចង្អោរ ចង្វាក់បេះដូងលោតញាប់ ចង្វាក់ដកដង្ហើមមិនស្មើ។

វដ្តរដូវទីពីរនេះអាចជាសញ្ញាព្រមានថាកើតជំងឺអ្វី ?

ថែរក្សាសុខភាព របស់អ្នកឱ្យបានល្អ ប្រសិនបើរដូវរបស់អ្នកមកញឹកញាប់ក្នុងរយៈពេលត្រឹមតែមួយខែ វាអាចបណ្តាលឱ្យអ្នកមានជំងឺធ្ងន់ធ្ងរដូចជា៖

១. ជំងឺរលាកអាងត្រគាក

វាគឺជាការឆ្លងមេរោគបាក់តេរីដែលប្រមូលផ្តុំនៅក្នុងប្រព័ន្ធបន្តពូជរបស់ស្ត្រី វាអាចចូលទៅក្នុងទ្វារមាសរបស់អ្នករាលដាលដល់ស្បូន។ និងប្រដាប់បន្តពូជដែលបណ្តាលឱ្យរលូតកូន រួមទាំងការហូរទឹករំអិលទ្វារមាស ឈឺអាងត្រគាក អមដោយក្លិនមិនល្អ។

២.ដុំសាច់ស្បូន

បណ្តាលមកពីការរីកលូតលាស់ដុំសាច់នៅកន្លែងខុសហើយភ្ជាប់ទៅនឹងជញ្ជាំងនៃស្បូនដែលមានចាប់ពីតូច ដូចគ្រាប់ធញ្ញជាតិទៅជាធំដូចផ្លែក្រូចថ្លុង។ ដុំសាច់នេះមានផលប៉ះពាល់ធ្ងន់ធ្ងរដូចជាឈឺពោះ ហូរឈាមច្រើន ដូច្នេះគួរទៅពិគ្រោះជាមួយគ្រូពេទ្យដើម្បីវះកាត់យកចេញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

៣.មហារីកមាត់ស្បូន

មហារីកមាត់ស្បូន គឺជាប្រភេទមហារីកដែលកើតចេញពីការឆ្លងមេរោគវីរុស Papillomavirus របស់ (HPV) នៅក្នុងកោសិកាខាងក្រោមនៃស្បូនដែលភ្ជាប់ទៅនឹងទ្វាមាស បណ្តាលឱ្យកើតមហារីកមាត់ស្បូន។ រោគសញ្ញាដំបូងគេអាចកត់សម្គាល់បានយ៉ាងងាយពោលគឺ ការមករដូវចាប់ផ្តើមហូរតិចៗ មានធុំក្លិនរួមទាំងការឈឺអាងត្រគាកពេលរួមភេទផងដែរ៕ ប្រភព៖ Sanook