បរទេស៖ ក្រុមចោរបានលួចកាក់មាសបុរាណដ៏ច្រើនសន្ធឹកសន្ធាប់ដែលមានអាយុកាលប្រហែល ១០០ ឆ្នាំមុន គ.ស ពីសារមន្ទីរមួយនៅភាគខាងត្បូងប្រទេសអាល្លឺម៉ង់។

កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ​២០២២ មានសេចក្តីរាយការណ៍ពីប៉ូលិសប៉ូលីសរដ្ឋ Bavarian បាននិយាយថា មានការករណីនៃការលួចវត្ថុបុរាណនៅក្នុងសារមន្ទីរ Celtic  and Roman ក្នុងទីក្រុង Manching មានចម្ងាយ ៦០ គីឡូម៉ែត្រ ៣៧ ម៉ាយ ពីភាគខាងជើងនៃទីក្រុង Munich នៃប្រទេសអាល្លឺម៉ង់។

ក្នុងនោះគេបានបញ្ជាក់ថា កាក់ចំនួន ៤៨៣ ត្រូវបានគេរកឃើញក្នុងឆ្នាំ ១៩៩៩ កំឡុងពេលជីកកកាយនៃការតាំងទីលំនៅបុរាណនៅ Manchning ហើយត្រូវបានគេចាត់ទុកថាជាកំណប់ដ៏ធំបំផុតនៃមាស ក្នុងសម័យ Keltic ដែលបានរកឃើញនៅក្នុងសតវត្សទី២០កន្លងទៅនេះ។

ជាមួយគ្នានោះទីភ្នាក់ងារព័ត៌មានអាល្លឺម៉ង់ DPA បានរាយការណ៍បន្ថែមថា អាជ្ញាធរបានប៉ាន់ប្រមាណតម្លៃនៃកាក់ដែលមានទម្ងន់ប្រហែល ៤ គីឡូក្រាម ឬ ៨.៨ ផោន ក្នុងតម្លៃជាច្រើនលានដុល្លារ។

យ៉ាងណាមិញលោក Markus Blume រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងសិល្បៈនៃទីក្រុងបាវ៉ារៀ បាននិយាយថា “ការបាត់បង់កំណប់ Celtic គឺជាបញ្ហាមួយយ៉ាងសំខាន់ ព្រោះកាក់ទាំងនោះជាសក្ខីភាពនៃប្រវត្តិសាស្ត្ររបស់ប្រទេសមួយនេះ ហើយកាក់មាសដែលបានបាត់គឺមិនអាចជំនួសបានឡើយដោយអ្វីបានឡើយ។

ទោះជាយ៉ាងណាប៉ូលីសកំពុងអំពាវនាវដល់សាក្សីដែលបានឃើញបុគ្គលដែលគួរអោយសង្ស័យនៅជិតសារមន្ទីរ ឬមានព័ត៌មានផ្សេងទៀតដែលអាចនាំទៅដល់ការចាប់ខ្លួន និងអាចទាញយកកំណប់ដ៏កម្រនេះមកវិញបាន៕ ប្រភព៖ thekashmirmonitor