ពាក្យថា សហភាពសូវៀត និងប្រទេសរុស្សុី គឹមិនដូចគ្នា ប៉ុន្តែវាមានការពាក់ព័ន្ធគ្នា ដោយ​ប្រទេសរុស្ស៊ី គឺជាផ្នែកមួយ​ធំជាងគេ​នៃសហភាពសូវៀត។

សហភាពសាធារណរដ្ឋ​សង្គមនិយម​សូវៀត ឬហៅថា សហភាព​សូវៀត ត្រូវបាន​បង្កើតឡើង​នៅចុងឆ្នាំ​១៩២២ ក្រោយពេល​មានបដិវត្តន៍រុស្ស៊ីឆ្នាំ១៩១៧ ដឹកនាំ​ដោយបក្សប៊ុលសេវិក​ដែលជាបក្សសង្គមនិយម ដើម្បី​ផ្តួលរំលំ​របប​រាជានិយម​របស់​ស្តេចត្ស៉ា។Warsaw Pact | Historical Atlas of Northern Eurasia (21 September 1955) |  Omniatlas

ការប្រកាស​បង្កើត​សហភាពសូវៀត ធ្វើឡើង​សន្និសីទមួយ​ដែល​មានការចូលរួមពី​គណៈប្រតិភូ​សាធារណរដ្ឋ​សង្គម​និយម​ចំនួន៤ គឺ

  1.  រុស្ស៊ី
  2.  អន្តរកូកាស (រួមមាន​ប្រទេស​អាមេនី, អាហ្សែបៃហ្សង់ និង ហ្សកហ្ស៊ី)
  3.  អ៊ុយក្រែន
  4.  បេឡូរុស្ស៊ី (បច្ចុប្បន្នបេឡារុស)។

មេដឹកនាំ​សហភាពសូវៀត​ដំបូងគេ​បង្អស់គឺលោក វ្លាឌីមៀ លេនីន ចាប់ពីឆ្នាំ១៩២២ ដល់ ១៩២៤។Who Was Vladimir Lenin? What Is Communism?

ជារួម​ត្រឹម​ឆ្នាំ​១៩៤០ សហភាព​សូវៀត បានកើនឡើង​ដល់ ១៥ប្រទេស​រួមមាន៖ រុស្ស៊ី, អាមេនី, អាហ្សែបៃហ្សង់, ហ្សកហ្ស៊ី, អ៊ុយក្រែន, បេឡូរុស្ស៊ី, អ៊ុយបេគីស្ថាន, កាហ្សាក់ស្ថាន, កៀជីស្ថាន, ម៉ុលដូវ៉ា, តួកមេនីស្ថាន, តាជីគីស្ថាន, ឡាតវី, លីធូអានី និង​អេស្តូនី។

ក្រោយមកនៅចុងឆ្នាំ១៩៩១ សហភាពសូវៀតបានដួលរលំទាំងស្រុង ហើយ​ប្រទេសទាំង១៥ខាងលើ បានបំបែក​ខ្លួន ដោយក្លាយជាប្រទេស​ឯករាជ្យរៀងៗខ្លួនមកដល់បច្ចុប្បន្ន៕Russians' regret over passing of USSR into history

ប្រភព៖ History