ប្រទេសថៃ៖ សម្រស់ធម្មជាតិនៃតំបន់ភ្នំនៃខេត្ត Mae Hong Son នារដូវរងារនេះបានប្រែក្លាយជាតំបន់ទេសចរកាន់តែទាក់ទាញជាមួយនឹងសម្រស់ធម្មជាតិព្រែភ្នំបានប្រែក្លាយជាពណ៌លឿងខ្ចី អមនិងផ្លូវកៅស៊ូបត់បែនដូចអន្ទង់អាំង បានលើកសម្រស់តំបន់នេះកាន់តែទាក់ទាញ និងស្រស់ស្អាតជាខ្លាំង។

Mae Hong Son ត្រូវបានគេដឹងថា ជាខេត្តដាច់ស្រយាលនៃតំបន់ភ្នំមួយនៅភាគខាងជើងប្រទេស ថៃ ជាប់ព្រំដែនមីយ៉ាន់ម៉ា (ភូមា)។ថ្វីត្បិតតែមានប្រជាជនតិចក៏ដោយ តែវាជាជនជាតិចម្រុះ និងជាជម្រករបស់កុលសម្ព័ន្ធភ្នំដូចជា សាន និង ម៉ុងជាដើម រាជធានីដែលគេតែងនិយមហៅម្យ៉ាងទៀតថា Mae Hong Son ដែលជាច្រកចេញ ចូល ទៅកាន់ភ្នំក្នុងតំបន់មួយនេះ។

នៅក្នុងខែវិច្ឆិការនេះជាខែនៃរដូវត្រជាក់ ហើយក៏ជារដូវដែលតំបន់ទេសចរណ៍ផ្សេងៗប្រែសម្រស់ក្លាយជាភាពស្រស់ស្អាត និងអស្ចារ្យខ្លាំងណាស់។

ព្រោះតំបន់ភ្នំទាំងមូលប្រែពណ៌ទៅជាលឿង ដោយវាផ្កាពណ៌លឿងរីកយ៉ាងស្គុសស្គាយ និងស្រស់ស្អាតជាខ្លាំង អ្នកដែលចូលចិត្តថតរូបប្រាកដជារីករាយ ជាមួយអាកាសធាតុត្រជាក់ និងស្រស់ស្រាយ ដោយទេសភាព និងលើកសម្រស់អ្នកក្នុងការផ្ដិតយករូបភាពដ៏ត្រកាល។

សម្រាប់ភ្ញៀវទេសចរកុំបារម្ភសម្រាប់កន្លែងស្នាក់នៅ ព្រោះនៅក្នុងតំបន់នេះបានសណ្ឋាគារ និងផ្ទះសំណាក់ជាច្រើនដែលនៅជិតបំផុតនៃតំបន់កម្សាន្ត ដែលអាចឱ្យលោកអ្នកបានទស្សនានូវទិដ្ឋភាពនៃ សម្រស់ធម្មជាតិដ៏អស្ចារ្យនៅទីនោះបានផងដែរ៕