រាជធានីភ្នំពេញ៖ នាថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះមេតុងទីនដ៏ល្បីអ្នកនាង ម៉ូ លីកា ត្រូវបានមហាជនមួយចំនួនសម្ដែងការមិនពេញចិត្ត ក្រោយពីអ្នកនាងបានប្រើពាក្យសម្ដីមិនសមរម្យ និងជាពាក្យហាក់ដូចជារាងធ្ងន់បន្ទិចទៅកាន់អ្នកនាងសឿ សុធារ៉ា ក្រោយពីបែកធ្លាយថាអ្នកនាងមានជំងឺផ្លូវចិត្ត ព្រោះតែវិបត្តិគ្រួសារ និងបំណុលកន្លងមក។

មហាជនច្បាស់ជាបានជ្រាបរួចមកហើយជាមួយនឹងតារាសិល្បៈស្រីមានកេរ្ដិ៍ឈ្មោះកន្លងមក អ្នកនាងសឿ សុធារ៉ា ដែលម្ដាយទើបតែបានលាចាកលោកកន្លងទៅ ស្របពេលដែលអ្នកនាងបានទម្លាយរឿងថាខ្លួនមានបញ្ហាជំងឺផ្លូវចិត្តដែលតម្រូវឱ្យអ្នកនាងត្រូវលេបថ្នាំជាប្រចាំ រហូតមហាជនអ្នកគាំទ្ររូបនាង មានក្ដីអាណិតអាសូរជាខ្លាំង។

ដោយឡែកអ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ជាងនេះ ស្រាប់តែថ្មីៗនេះមេតុងទីនដ៏ល្បី ប្រចាំស្រុកខ្មែរ អ្នកនាង ម៉ូ លីកា បានឡាយក្នុងផេកផ្ទាល់ខ្លួន ដែលបាននិយាយប៉ះពាល់ទៅកាន់អ្នកនាង សឿ សុធារ៉ា បន្ទាប់ពីអ្នកនាងម៉ូលីការ បានអានខមិនដែលគេចោទសួរទៅកាន់អ្នកនាងថា​ ” ចុះសឿសុធារ៉ា គាត់បោកតុងទីនគេដែល មេចគាត់មិនរត់ចោលស្រុក?”

មិនបង្អង់យូរអ្នកនាង ម៉ូលីកា បានឆ្លើយតបទៅកាន់ម្ចាស់សំណួរថា “គាត់ឆ្កួតបាត់ហើយហ្នឹង ចង់និយាយចឹង! ខ្ញុំនៅរកបាន ខ្ញុំអត់ទាន់ឆ្កួតទេ ចឹងខ្ញុំនៅរកសងអ្នកទាំងអស់គ្នា មនុស្សធម្មតា នៅរកលុយបាន ចុះមនុស្សឆ្កួតនៅរកលុយបានឬអត់? សុំនិយាយតែប៉ុហ្នឹង ដូច្នេះអត់មាននរណាប្រកាន់គាត់ទេព្រោះគាត់ឆ្កួត”។

ក្រោយការផ្ដលចម្លើយខាងលើ ហ្វេនៗ និងអ្នកគាំទ្រមានការមិនពេញចិត្ត ក៏ដូចជាបានរិះគន់ខ្លាំងៗយ៉ាងព្រោងព្រាតទៅកាន់អ្នកនាង ម៉ូ លីកាថា ” កោតតែគាត់ហ៊ាននិយាយពាក្យហ្នឹងដាន់ សឿ សុធារ៉ា កើត”។ អំពីពាក្យសម្ដីហាក់ដូចជារាងធ្ងន់បន្ទិច និងមិនសមរម្យក្នុងការលើកមកបកស្រាយក្នុងចម្លើយដែលបានឆ្លើយនេះ ដោយហ៊ានប្រើពាក្យ ឆ្កួតពេញៗមាត់ និងបានសើចលេងដូចជារឿងធម្មតាទៅវិញ។

ទោះជាយ៉ាងណាទាក់ទងនឹងការប្រើពាក្យ លេង

សើចបែបនេះទៅកាន់អ្នកនាងសឿ សុធារ៉ា មេតុងទីនអ្នកនាង ម៉ូ លីកា នៅមិនទាន់បានចេញមុខបកស្រាយឱ្យបានច្បាស់យ៉ាងណានោះឡើយ៕