ភ្នំពេញ៖ មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃកែវសីមានៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី នៅថ្ងៃទី២១ ខែវិច្ជិកា ឆ្នាំ២០២២ បានចុះប្រតិបត្តិការល្បាត តាមដាន អង្កេត ស្រាវជ្រាវ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានប្រទះជនសង្ស័យចំនួន ២ នាក់ ជិះម៉ូតូ២គ្រឿង ក្នុងសភាពគួរឱ្យសង្ស័យ។

ឃើញដូច្នេះកម្លាំងសមត្ថកិច្ច ក៏បានស្ទាក់ចាប់សួរនាំ បានប្រទះឃើញសត្វល្វាចេកព្រៃ ដែលជនសង្ស័យ បានលាក់នៅក្នុងអាវ និងនៅក្នុងម៉ូតូបម្រុងយកទៅលក់នៅប្រទេសវៀតណាម។

សមត្ថកិច្ចបានរឹបអូសវត្ថុតាងរួមមាន៖ ១- សត្វល្វាចេកចំនួន ៣៩ក្បាល ២- ម៉ូតូម៉ាកវេវ ចំនួន២គ្រឿង។

ក្រោយឃើញដូច្នេះសមត្ថកិច្ចបានចាប់ឃាត់ខ្លួនយកមកមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីដើម្បីបន្តនីតិវិធីច្បាប់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3aNI0gHW5E-jPHN2NGEbw6yYqy610YxKwbptYC4o10hkA-0NlHh6NPzkJrwHyyg9VVaFml0an3txNvPAb5R-khZVAKM33ke2SNXT3SLZ0CagYvujtqdz5aVvgrkUwoiAIxa2CYPOYEcb5zPFGLsnHSqjgUcKggvevH6ZvNNBjR6aKg0gOa-Bd3vs_/s1280/photo_2022-11-22_09-40-30.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjALOoi2iaGywkllJPqCvxer8Sze8BsY1P5E1T5e-9QYsVMECip9DkcHN5LFX7qgNXde2AsjSJAmLWBg6RTDVNrfcjFzZCxt8ib7Ob4z0M-Erj9lbRpHQMUyeaeZMCCIgddkRc8kV0dASMB0-1rVim4rSKRZVll8LW5JaJRxFVbIBCuGIUIUHd5kwSp/s1280/photo_2022-11-22_09-40-23.jpg