រដ្ឋធានីកៀវ៖ ក្រោយពេលរុស្ស៊ី បានចោទប្រកាន់ក្រុងកៀវ អំពីការរៀបចំបង្កើតគ្រាប់បែកវិទ្យុសកម្ម សម្រាប់វាយប្រហារទៅលើដែនដីរបស់ខ្លួន រួចមក អ៊ុយក្រែន ក៏បានអញ្ជើញទីភ្នាក់ងារឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ បានចុះទៅត្រួតពិនិត្យមើលទីតាំងចំនួន៣ ប៉ុន្តែរកមិនឃើញមានភស្ដុតាងណាមួយ ដូចអ្វីដែលក្រុងមូស្គូ ចោទប្រកាន់នោះឡើយ។

សារព័ត៌មាន Business Day បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី៣ ខែវិច្ឆិកា ថា ទីភ្នាក់ងារនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ បានបញ្ជាក់ ថា ការធ្វើអធិការកិច្ចរបស់ខ្លួន នៅក្នុងប្រទេសអ៊ុយក្រែន បានរកមិនឃើញមានភស្ដុតាងណាតមួយ ពាក់ព័ន្ធឹងសកម្មភាពវិទ្យុសកម្ម ដូចករចោទប្រកាន់របស់រុស្ស៊ី នោះឡើយ។Ukrainian president, UN chief meet on grain exports, situation at  Zaporizhzhia NPP - Chinadaily.com.cn

ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ ហៅកាត់ IAEA បានបញ្ជាក់ កាលពីថ្ងៃព្រហស្បតិ៍ ថា ការត្រួតពិនិត្យនេះ ត្រូវបានស្នើឡើង ដោយរដ្ឋាភិបាលអ៊ុយក្រែន ហើយខ្លួនមិនបានរកឃើញមានការចង្អុលបង្ហាញណាមួយ ពាក់សកម្មភាព និងសម្ភារនុយក្លេអ៊ែរ ដែលមិនបានប្រកាសនោះទេ។ ក្រុមអ្នកជំនាញរបស់ខ្លួន បានត្រួតពិនិត្យ នៅក្នុងទីតាំងចំនួន៣ នៅក្នុងប្រទេសអ៊ុយក្រែន ហើយត្រូវបានផ្តល់សិទ្ធិចូលទៅកាន់ទីតាំងទាំងនោះ ដោយមិនមានការរំខាន រួមមាន វិទ្យាស្ថាន សម្រាប់សិក្សាស្រាវជ្រាវនុយក្លេអ៊ែរ ស្ថិតក្នុងទីក្រុងកៀវ, រោងចក្ររុករករ៉ែ និង កែច្នៃ ភាគខាងកើត ស្ថិតនៅទីក្រុងហ្សូវទី វូឌី (Zhovti Vody) និង រោងចក្រសាងសង់ម៉ាស៊ីនភីវដែននី (Pivdennyi) សមាគមផលិតកម្ម នៅក្នុងឌីនីប្រូ នោះឡើយ។

អង្គការមានមូលដ្ឋាន នៅទីក្រុងវីយ៉ែន មួយនេះ បានបញ្ជាក់ ថា «ដោយផ្អែកលើការវាយតម្លៃ អំពីលទ្ធផល ដែលមាន រហូតមកដល់បច្ចុប្បន្ន និង ព័ត៌មានផ្តល់ឲ្យ ដោយអ៊ុយក្រែន គឺទីភ្នាក់ងារអន្ដរជាតិមួយនេះ មិនបានរកឃើញ អំពីការចង្អុលបង្ហាញណាមួយ ពាក់ព័ន្ធនឹងសកម្មភាពនុយក្លេអ៊ែរ និង សម្ភារដែលមិនបានប្រកាស នៅទីតាំងទាំងនោះឡើយ»។President Zelensky Is Not A Billionaire. So How Much Is He Worth?

សេចក្ដីថ្លែងការណ៍ ដដែលនោះ បានបន្ថែម ថា ក្រុមអធិការកិច្ចរបស់អង្គការសហប្រជាជាតិ ក៏បានយកសំណាកបរិស្ថាន ដែលនឹងត្រូវបញ្ជូនចេញ សម្រាប់ការវិភាគ នៅក្នុងមន្ទីរពិសោធន៍ ហើយ IAEA នឹងរាយការណ៍ឡើងវិញ អំពីលទ្ធផលនេះ។

ទីតាំងទាំង៣នោះ ធ្លាប់ត្រូវបានរុស្ស៊ី លើកឡើង ថា មានការពាក់ព័ន្ធនឹងការចោទប្រកាន់ ដោយគ្មានមូលដ្ឋានរបស់ក្រុងមូស្គូ ថា អ៊ុយក្រែន គ្រោងនឹងប្រើប្រាស់គ្រាប់បែកកខ្វក់ ដែលជាឧបករណ៍បំផ្ទុះធម្មតា មានផ្ទុកសារធាតុវិទ្យុសកម្ម ជីវសាស្ត្រ ឬសារធាតុគីមី។You want it to happen': Russia, US exchange harsh words over Ukraine at UN

លោក វ៉ាសស៊ីលី ណេបេនហ្ស៊ីយ៉ា (Vassily Nebenzia) ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅអង្គការសហប្រជាជាតិ បានអះអាង នៅក្នុងលិខិតមួយ បញ្ជូនទៅកាន់សមាជិក ក្រុមប្រឹក្សាសន្ដិសុខ អង្គការសហប្រជាជាតិ កាលពីសប្ដាហ៍មុន ថា សម្ភារស្រាវជ្រាវនុយក្លេអ៊ែរ និង ក្រុមហ៊ុនរុករករ៉ែរបស់អ៊ុយក្រែន បានទទួលបញ្ជា ដោយផ្ទាល់ ពីរបបគ្រប់គ្រងរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡែនស្គី (Volodymyr Zelenskyy) ដើម្បីបង្កើតគ្រាប់បែកវិទ្យុសកម្មនេះឡើង។ ប៉ុន្ដែក្រុងមូស្គូ មិនបានផ្ដល់ភស្ដុតាង សម្រាប់ការអះអាងរបស់ខ្លួននោះឡើយ ហើយរដ្ឋាភិបាលអ៊ុយក្រែន ក៏បានទាត់ចោលការចោទប្រកាន់របស់រុស្ស៊ី ផងដែរ។

ដោយឡែក ក្រុមមន្រ្ដីអ៊ុយក្រែន និង បណ្ដាប្រទេសបស្ចិមលោក បានចោទប្រកាន់ ដល់ក្រុងមូស្គូ អំពីការប្រឌិតរឿងគ្រាប់បែកវិទ្យុសកម្មនេះឡើង ដើម្បីជាលេស វាយប្រហារដោយនុយក្លេអ៊ែរ និង ស្ដីបន្ទោស ទៅលើក្រុងកៀវ ខណៈកម្លាំងទាហានរុស្ស៊ី កំពុងតែចាញ់ប្រៀបកងទ័ពការពារទឹកដីរបស់អ៊ុយក្រែន៕