កូរ៉េខាងត្បូង៖ ពិតជាគួរឱ្យរន្ធត់ និងសង្វែកជាខ្លាំងក្រោយពីប៉ូលិសបានប្រមូលយក នូវរបស់របរប្រើប្រាស់ផ្ទាល់ខ្លួនរបស់ជនរងគ្រោះក្នុងហេតុការណ៍សោកនាដកម្មនៅ Itaewon មានទាំង កាបូប ស្បែកជើង ខោអាវ រូបថត និង របស់របរផ្ទាល់ខ្លួនជាច្រើនប្រភេទដែលបានប្រមូលសរុប ១.៥តោន ដាក់ជាជួរសម្រាប់រងចាំញាតិមកទទួលយកទៅ។

នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ ប៉ូលិសនៅក្នុងទីក្រុងសេអូលបានប្រម៉ូឥវ៉ាន់របស់ជនរងគ្រោះ នៅក្នុងហេតុការជាន់គ្នាស្លាប់ក្នុងពិធីបុណ្យហាឡូវីន នៅ Itaewon កាលពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២២កន្លងទៅ ដែលបានបណ្ដាលឱ្យមនុស្ស ជាពិសេសភាគច្រើនគឺជាក្មេងជំទងនៅ អាយុ២០ឆ្នាំ។

ដោយក្នុងនោះទ្រព្យសម្បត្តិរបស់សពដែលត្រូវបានគេប្រមូលបានរួមមាន ដូចជា ស្បែកជើង កាបូប ខោអាវយឺត រូបថត និងរបស់របរផ្ទាល់ខ្លួនជាច្រើនប្រភេទទៀត។

បន្ថែមពីនោះវត្ថុតាងទាំងអស់មានទម្ងន់ជាង ១,៥ តោនដែលប៉ូលិសបានដាក់ជាជួរយ៉ាងស្អាត នៅទីលានវាយសីក្នុងទីក្រុងសេអ៊ូល ហើយត្រូវបានបើក ២៤ ម៉ោងដើម្បីរង់ចាំសាច់ញាតិនៃសពមកបញ្ជាក់ ពីកម្មសិទ្ធិនៃដុំអីវ៉ាន់នីមួយៗ។

ទោះជាយ៉ាងណាក្រុមគ្រួសារ និងមហាជនលើពិភពលោកបានស្ថិតក្នុងសភាពសោកសៅ និង អស់សង្ឃឹមពេលឃើញវត្ថុជាទីស្រឡាញ់របស់ជនរងគ្រោះដែលមិនមានម្ចាស់ជាច្រើនបែបនេះ។

យ៉ាងណាមិញលោក Yoon Suk-yeol នាយករដ្ឋមន្ត្រីនៃប្រទេសកូរ៉េខាងត្បូង បានសុំទោសជាសាធារណៈ ហើយបាននិយាយថា គាត់កំពុងអធិស្ឋានសម្រាប់អ្នកដែលបានបាត់បង់ជីវិតនៅក្នុងឧបទ្ទវហេតុនេះ ដោយលោកក៏បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារនៃសព និងបានរំលឹកឡើងវិញថា ប៉ូលីសនឹងធ្វើការស៊ើបអង្កេត ឱ្យបានហ្មត់ចត់ ជាបន្ទាន់លើបញ្ហានេះ ដោយគ្មានករណីលើកលែង៕ ប្រភព៖ Thairath