ប្រទេសកូរ៉េ៖ បើក្រឡេកមើលទៅឧបទ្ទវហេតុដ៏រន្ធត់របស់ពិភពលោកនៅប្រទេសកូរ៉េខាងត្បូងនាពេលកន្លងមក មានឧប្បត្តិហេតុធំៗចំនួន ៤ ដែលក្លាយជាសោកនាដកម្មផ្សេងៗគ្នា ដែលនាំឱ្យមានការខាតបង់ និងក្លាយជាសោកនាដកម្មសម្រាប់ប្រទេសជាប្រវត្តិសាស្ត្រ ក៏ដូចជាពិភពលោកធ្វើការកាន់ទុក្ខ និងចងចាំមិនភ្លេច។

ហេតុការណ៍សោកនាដកម្មទាំងនោះរួមមាន៖

១. ព្រឹត្តិការណ៍សោកនាដកម្មនៃពិធីបុណ្យហាឡាវីន (Halloween)

ព្រឹត្តិការណ៍សោកនាដកម្មនៃពិធីបុណ្យហាឡាវីន (Halloween) នៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២២ បានកើតឡើងនៅទីក្រុង អ៊ីតេវ៉ុន (Itaewon) ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ដែលមានមនុស្សច្រើនកុះករចូលរួម រហូតមានរឿងចលាចល រត់ជាន់គ្នាស្លាប់ នៅម៉ោងប្រហែល ១០ និង៣០នាទី ដោយរបាយការណ៍ដំបូងបានរាយការណ៍ថា បន្ទាប់ពីឧប្បត្តិហេតុមនុស្ស ១៥៣ នាក់បានស្លាប់ និង ៨២ នាក់ផ្សេងទៀតបានរងរបួស។

២. អគារ សេម ផង(Sampoong) បានដួលរលំនៅក្នុងឆ្នាំ ១៩៩៥ សម្លាប់មនុស្ស ៥០២ នាក់

ព្រឹត្តិការណ៍នៃសោកនាដកម្មដែលមិននឹកស្មានដល់ អគារ សេម ផង (Sampoong) ដ៏ខ្ពស់នៃហាងលក់ទំនិញដ៏ល្បីៗត្រូវបានបាក់ដួលរលំនៅម៉ោង ៥ និង ៥២នាទី ល្ងាចនៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ១៩៩៥ ក្នុងអំឡុងពេលចូលនិវត្តន៍របស់បុគ្គលិកនៅទីក្រុងសេអ៊ូល ហើយវាបានបណ្តាលឱ្យមនុស្សស្លាប់ចំនួន ៥០២ នាក់ និងរងរបួសជាង ១,០០០ នាក់ ព្រមទាំងមានការខូចខាតមានចំនួនជាង ១៨៩,២២៤ ដុល្លារ។

ទីបំផុតម្ចាស់អគារនៃផ្សារទំនើប សេម ផង (Sampoong) ព្រមទាំងនាយកប្រតិបត្តិនៃផ្សារនេះរួមជាមួយមនុស្ស ៣០ នាក់ផ្សេងទៀតត្រូវបានតុលាការកូរ៉េខាងត្បូងធ្វើការកាត់ទោសឲ្យជាប់ពន្ធនាគារ ពិបទធ្វេសប្រហែសជាមួយនឹងការសាងសង់ និងខុសគោលការណ៍វិស្វកម្ម។

៣. សោកកនាដកម្ម ៨ ឆ្នាំមុន កប៉ាលសេវ៉ុល (Sewol)

កាលពី ៨ឆ្នាំមុន នៅថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០១៤  មានសោកនាដកម្មនៃ កប៉ាល សេវ៉ុល (Sewol) បានបង្កការភ្ញាក់ផ្អើលពេញប្រទេសកូរ៉េខាងត្បូង។ រឿងដែលធ្វើឲ្យមនុស្សជុំវិញពិភពលោកមានការភ្ញាក់ផ្អើល និងសោកស្ដាយ គឺវាជាកប៉ាលដំបូងដែលចេញដំណើរពី កំពង់ផែ អ៊ីនឈុន (Incheon) គោលបំណងទៅកោះជីរជូ (Jeju) ។

ប៉ុន្តែភាពសប្បាយរីករាយដែលរង់ចាំនៅគោលដៅនៃអ្នកដំណើរចំនួន៤៧៦នាក់ ត្រូវបានក្លាយជាសោកនាដកម្ម ក្រោយពីមាន ខ្យល់បក់ខ្លាំង និងគ្មានបទពិសោធន៍របស់អ្នកបើកបរ ព្រមទាំងការទាំងទំនួលខុសត្រូវរបស់ប្រធានកប៉ាល់ រហូតបានបណ្ដាលឱ្យលិច ដោយបានសម្លាប់មនុស្សសរុបចំនួន ៣២៥ នាក់ ហើយស្ទើរតែពាក់កណ្តាលនៃអ្នកស្លាប់គឺជាសិស្សសាលាដែលធ្វើដំណើរទៅសាលារៀន នៅលើកោះ ជីរជូ (Jeju)។

ជាមួយគ្នានោះអ្នករួចជីវិតពីហេតការណ៍ បាននិយាយថាអ្វីដែលបណ្តាលឲ្យមាន អ្នកស្លាប់ច្រើន គឺបណ្ដាលមកពីប្រធានក្រុមកប៉ាលបានប្រកាសឲ្យក្រុមនាវិក កុំស្លន់ស្លោ និង មិនបាច់ធ្វើអ្វីទាំងអស់ ដែលមិនព្រមឱ្យការដឹកជញ្ជូនអ្នកដំណើរដើម្បីចាកចេញពីកប៉ាល់ ខណៈកប៉ាលកំពុងស្ថិតក្នុងស្ថានភាពលិចទៅបាតក្រោម ទើបបណ្តាលឱ្យមនុស្សស្លាប់ជាច្រើនបែបនេះ។

បន្ទាប់ពីមានឧបទ្ទវហេតុនេះកើតឡើង មានមន្ត្រីរដ្ឋាភិបាលជាច្រើនបានលាលែងពីតំណែង ដើម្បីទទួលខុសត្រូវចំពោះកំហុសសម្រាប់ប្រធានកប៉ាល់ ហើយក្នុងនោះប្រធានកប៉ាល់ក៏ត្រូវបានតុលាការ កូរ៉េខាងត្បូងកាត់ទោស ជាប់ពន្ធនាគារអស់មួយជីវិត។

៤. ភ្លៀងធ្លាក់ខ្លាំងបំផុត ក្នុងរយៈពេល៨០ឆ្នាំ

នៅថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២២នេះ ប្រទេសកូរ៉េបានជួបគ្រោះធម្មជាតិដោយមានភ្លៀងធ្លាក់យ៉ាងខ្លាំង រហូតដល់១០០ មីលីម៉ែត្រក្នុងមួយម៉ោងក្នុងទីក្រុងសេអ៊ូ។ វាជាហេតុការណ៍គ្រោះធម្មជាតិដ៏ធ្ងន់ធ្ងរបំផុតក្នុងរយៈពេល ៨០ ឆ្នាំកន្លងមកនេះ ដោយវាបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៧ នាក់បានស្លាប់ និង បានបង្កឱ្យមានការខូចខាតសម្បត្តិរដ្ឋ និងឯកជនអស់ជាច្រើន៕ ប្រភព៖ Thaitath