សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានចាប់ផ្តើមសមយុទ្ធដែនអាកាសរួមគ្នាដ៏ធំបំផុតមួយរបស់ពួកគេនៅថ្ងៃចន្ទ ៣១ ខែតុលា ដោយប្រើយន្តហោះចម្បាំងរាប់រយគ្រឿង ដើម្បីបង្អួតសាច់ដុំនិងត្រៀមទប់ទល់ចំពោះការវាយប្រហារណាមួយពីសំណាក់កូរ៉េខាងជើង។Corea del Sur y EE.UU. realizarán la próxima semana los simulacros aéreos Vigilant  Storm - RT

សមយុទ្ធទ័ពអាកាសខាងលើដែលមានឈ្មោះថា Vigilant Storm នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃចន្ទ រហូតដល់ថ្ងៃសុក្រសប្ដាហ៍នេះ និងមានយន្ដហោះចម្បាំងសរុបចំនួន ២៤០គ្រឿងចូលរួម ក្នុងនោះរួមមានទាំងយន្ដហោះចម្បាំង F-35 របស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ខណៈអូស្ត្រាលីក៏នឹងបញ្ជូនយន្ដហោះចាក់សាំងនៅលើ អាកាសសម្រាប់សមយុទ្ធនេះដែរ។

កងទ័ពអាកាសអាមេរិកបាននិយាយថា ៖ “កូរ៉េខាងត្បូង និងកងទ័ពអាកាសអាមេរិកនឹងធ្វើការរួមគ្នាជាមួយនឹងសេវាកម្មរួម ដើម្បីបំពេញបេសកកម្មដែនអាកាសសំខាន់ៗ ដូចជាការគាំទ្រអាកាសកិច្ចការការពារដែនអាកាស និងប្រតិបត្តិការផ្លូវអាកាសសង្គ្រោះបន្ទាន់២៤ ម៉ោងក្នុងមួយថ្ងៃ ក្នុងអំឡុងពេលហ្វឹកហាត់”។F-35A Lightning II > Air Force > Fact Sheet Display

ដោយឡែក ក្រុង​ព្យុងយ៉ាងវិញ ​បាន​ធ្វើការថ្កោលទោស​សមយុទ្ធ​រួម​គ្នានេះថា ​ជា​ការ​ហាត់សម​សម្រាប់​ការ​ឈ្លានពាន​ ដែលបង្ហាញពី ​នយោបាយ​អរិភាព​ជាមួយខ្លួន ពីសំណាក់​ក្រុង​វ៉ាស៊ីនតោន​និង​សេអ៊ូល។ ឆ្លើយតបចំពោះសមយុទ្ធនាពេលថ្មីៗនេះ កូរ៉េខាងជើងបានបាញ់មីស៊ីល ធ្វើសមយុទ្ធតាមអាកាស និងបាញ់កាំភ្លើងធំចូលទៅក្នុងសមុទ្រ៕

ប្រភព៖ NHK