ក្រុមហ៊ុន​ផ្លូវ​ដែក​របស់​ប្រទេស​ស្វីស​មួយ បាន​បំបែក​កំណត់​ត្រា​ពិភពលោក​សម្រាប់​រថភ្លើង​ដឹក​អ្នក​ដំណើរ​ដែល​មាន​ប្រវែង​វែង​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក​។ ខ្សែ​រថភ្លើង​នេះ ​ជា​ខ្សែ​រថភ្លើង​ដែលដឹក​អ្នក​ដំណើរ​នៅ​លើ​ផ្លូវ​ដែក​ដ៏​អស្ចារ្យ​បំផុត កាត់​ជួរ​ភ្នំ Alps។

ខ្សែ​រថភ្លើង​ដែល​ទើប​តែ​បំបែក​កំណត់​ត្រា​ពិភពលោក​នេះមាន​ប្រវែង ១,៩គីឡូម៉ែត្រ ស្ថិត​ក្រោម​ប្រតិបត្តិករ​ក្រុមហ៊ុន Rhaetian Railway និង​មាន​ទូ​រថភ្លើង​សរុប​ចំនួន​១០០ ធ្វើ​ដំណើរ​ពីតំបន់ Preda ឆ្ពោះ​ទៅ​កាន់តំបន់ Berguen នៃ​ប្រទេស​ស្វីស កាត់​តាម Albula និង Bernina។Swiss claim record for world's longest passenger train

ផ្លូវ​ធ្វើ​ដំណើរ​របស់​ខ្សែ​រថភ្លើង​នេះ ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ក្នុងឆ្នាំ ២០០៨ដោយ​ឆ្លងកាត់ផ្លូវរូងក្រោមដីចំនួន២២ដែលខ្លះបត់តាមភ្នំនិងឆ្លងកាត់ស្ពានចំនួន៤៨រួមទាំងផ្លូវកោង Landwasser Viaduct។

ការធ្វើដំណើរតាម​រថភ្លើង​នៅ​លើ​ដង​ផ្លូវ​ដ៏​អស្ចារ្យ​នេះ​ចំណាយពេលជាងមួយម៉ោង។ នាយកផ្លូវដែកនៃ​ក្រុមហ៊ុន Rhaetian Railway លោក Renato Fasciati បាននិយាយថា ការប៉ុនប៉ងកំណត់ត្រានេះ គឺមានគោលបំណងបង្ហាញពីសមិទ្ធផលផ្នែកវិស្វកម្មមួយចំនួនរបស់ប្រទេសស្វីស និងក៏​ដើម្បី​អបអរសាទរខួប​១៧៥ឆ្នាំនៃផ្លូវដែករបស់​ប្រទេស​ស្វីសផង​ដែរ៕IN PICTURES: World's longest passenger train winds through Swiss Alps -  time.news - Time News

ប្រភព៖ Euro News