ទីភ្នាក់សារព័ត៌មានថៃនិងវៀតណាមបានដកស្រង់សម្តីរបស់មន្ត្រីផ្លូវការរបស់ខ្លួនថា ក្នុងចំណោមមនុស្សស្លាប់ប្រមាណ ១៥០នាក់ អំឡុងហេតុការណ៍រត់ជាន់គ្នា នាពិធីបុណ្យ Halloween នៅកូរ៉េខាងត្បូង។

ស្ថានទូតវៀតណាមប្រចាំកូរ៉េខាងត្បូង កាលពីថ្ងៃអាទិត្យ បានបញ្ជាក់ថា ពលរដ្ឋវៀតណាមម្នាក់ស្ថិតក្នុងចំណោមមនុស្សដែលបានស្លាប់នោះ។ បច្ចុប្បន្នស្ថានទូតវៀតណាមកំពុងសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីផ្ទៀងផ្ទាត់ព័ត៌មាន និងអត្តសញ្ញាណរបស់ពលរដ្ឋវៀតណាមដែលបានស្លាប់។ ដោយឡែកស្ថានទូតថៃបានបញ្ជាក់ថា ជនជាតិថៃយ៉ាងតិចណាស់ ម្នាក់បានស្លាប់ក្នុងហេតុការណ៍នោះដែរ ផងដែរ។Death toll rises to 151 after Halloween crowd surge in South Korea

រីឯស្ថានទូតកម្ពុជា ប្រចាំកូរ៉េខាងត្បូង អំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរដែលពាក់ព័ន្ធនឹងព្រឹត្តិ ការណ៍ជាន់គ្នាស្លាប់ជាង១៥០នាក់ក្នុងពិធីបុណ្យហាឡូវីន ឱ្យទាក់ទងទៅកាន់ស្ថានទូតដើម្បីទទួលបានអន្តរាគន៍បន្ទាន់។

គួរបញ្ជាក់ផងដែរថាគិតមកទល់នឺងថ្ងៃនេះ មានមនុស្សស្លាប់ចំនួន១៥៤នាក់ និងរងរបួស៨២នាក់ផ្សេងទៀត បណ្ដាលមកពីហេតុការណ៍ផ្អើលជាន់គ្នាស្លាប់ក្នុងការប្រារព្ធពិធីបុណ្យ Halloweenនៅ តំបន់ អ៊ីថេវ៉ុន នាទីក្រុងសេអ៊ូល៕ Death toll in South Korea Halloween accident rises to 151 - Wales Online

ប្រភព៖ Bangkok Post