ក្បួនរថយន្តរបស់ប្រធានាធិបតីអាមេរិក គឺជាក្បួនធ្វើដំណើរដែលចំណាយថ្លៃជាងគេ និងតឹងរឹងជាងគេបំផុតនៅក្នុងពិភពលោក ដោយមានរថយន្តយ៉ាងតិច៥០គ្រឿង និងប៉ូលិសមិនតិចជាង១០០នាក់ ធ្វើដំណើរអមក្បួនរថយន្តនេះ។  សម្រាប់ ក្រុមក្បួននេះមានកាត្វកិច្ចតែមួយគត់គឺ “ធ្វើគ្រប់យ៉ាង ឱ្យតែប្រធានាធិបតីនៅមានជីវិត។”

រថយន្តរបស់ប្រធានាធិបតីអាមេរិក មានឈ្មោះថា The Beast។  សម្រាប់រថយន្តដែលលោកចូ បៃដិន នាំយកមកកម្ពុជាយើងមានឈ្មោះថា The Beast 2.0 ដោយបានបំពាក់ស្លាកលេខ ៤៦ ដើម្បីតំណាងឱ្យការឡើងធ្វើជាប្រធានាធិបតីអាមេរិកទី៤៦។Inside the President's armored limo

The Beast មានតម្លៃ ១.៥លានដុល្លារ ដែលបំពាក់មកជាមួយទ្វារកម្រាស់ ២០សង់ទីម៉ែត្រ  និងកញ្ចក់​ដែល​អាច​បញ្ឈប់​គ្រាប់​កាំភ្លើងកម្រិត ៤៤មីលីម៉ែត្របានថែមទៀត។ ដោយឡែក បាត​រថយន្ត​វិញ ​​អាច​ការពារ​ប្រធានាធិបតី​ពី​គ្រាប់​បែក​ដៃ​ និង គ្រាប់​បែក​ដែល​បោះ​ចូល​​ក្រោម​រថយន្ត​បាន សូម្បីតែគ្រាប់រថក្រោះ ក៏មិនអាចបាញ់កម្ទេចបានរថយន្តនេះបានដែរ។Meet The Beast: What makes Donald Trump's limousine the safest car in the  world | Car News

រថយន្ត​ដឹក​ប្រធានាធិបតី​​ដើម្បី​បង្កើន​សន្ទុះ​ដល់​ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង​ ​ត្រូវ​ប្រើ​ពេល​ ១៥ វិនាទី​ដោយសុីសាំង ៥៨,៨ លីត្រ​។

សម្រាប់ការដឹកជញ្ជូនវិញ រថយន្តនេះ នឹងត្រូវដឹកមកកម្ពុជាតាមរយៈយន្តហោះរដ្ឋាភិបាលអាមេរិកអមជាមួយយុទ្ធចម្បាំង និងមានកិច្ចការពារ ២៤ម៉ោងពេញ ដើម្បីធានាសុវត្ថិភាពប្រធានាធិបតី៕Even at $1.5m, Joe Biden's 'Beast' isn't the priciest presidential limo –  The Irish Times

ប្រភព៖ Wikipedia