រាជធានីភ្នំពេញ៖ ក្រោយប្រកួតបវរកញ្ញា Miss Grand International 2022 រួចរាល់ ក្នុងនោះ Miss Grand Cambodia  កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍីក៏បានទទួលជ័យលាភីលំដាប់រងទី៥ ក្នុងTop10 ដោយភាពជោគជ័យនេះបានពីការខិតខំប្រឹងប្រែងដោយសូម្បីតែម្ចាស់គ្រប់គ្រោងកម្មវិធីដ៏ធំមួយនេះក៏បានលើកសរសើរនាងមិនដាច់ពីមាត់ ព្រមទាំងបញ្ជាក់ថាបរវរកញ្ញាខ្មែរជាគំរូល្អសម្រាប់ Miss Grand International 2022នេះទៀតផង។

មហាជបានជ្រាបរួចមកអំពីកម្មវិធី Miss Grand International 2022 ត្រូវបានបញ្ចប់ ដោយអ្នកទទួលបានពានគ្រោងមកុដពិភពលោកបានទៅលើប្រទេសប្រេស៊ីល ក្នុងនោះបវរកញ្ញាកម្ពុជា ពេជ្រ វត្តីសារ៉ាវឌ្ឍី នាងក៏មិនបានធ្វើឱ្យបងប្អូនរបស់យើងខកបំណងនោះទេ ដោយកញ្ញាបាននាំយកនូវភាពជោគជ័យមិនធ្លាប់មានដោយទទួលបានដំណែងជាបវរកញ្ញាឯកលំដាប់រងទី៥ ក្នុង Top10 យ៉ាងគួរឱ្យសរសើរបំផុត។

មិនចម្លែកនោះទេពីការទទួលបាននូវភាពជោគជ័យក្នុងចំណោមបវរកញ្ញាជារាប់សិបនាក់ ក៏ដោយសារតែភាពឆ្លាតវៃ សម្រស់ ជាពិសេសអ្វីដែលបានធ្វើឱ្យគណកម្មការទន់ចិត្ត និងស្រលាញ់ Miss Grand Cambodia កញ្ញាពេជ្រ វត្តីសារ៉ាវឌ្ឍីគឺជាការឧស្សាព្យាយាម រហូតលោក  Nawat អ្នកគ្រប់គ្រោងកម្មវិធីបានលើកឡើងសរសើរនាងមិនដាច់ពីមាត់យ៉ាងដូច្នេះថា៖

” វត្តី ពិតជាមានការតាំងចិត្តប្រឹងប្រែងដាក់ចិត្តដាក់កាយក្នុងការប្រកួតប្រជែង និងយកចិត្តទុកដាក់នឹងការងារប្រចាំថ្ងៃដោយមិនខ្វល់ពីលទ្ធផល។ ជាពិសេសលោកក៏បាននិយាយថា ត្រូវតែយក វត្តី ធ្វើជាគំរូក្នុងការប្រកួតប្រជែង Miss Grand International 2022 សម្រាប់ជាឧទាហរណ៍ដល់បេក្ខនារីផ្សេងទៀតក្នុងការប្រកួត ដោយ វត្តី ជាបវរកញ្ញាដែលមានអត្តចរិតល្អ ចិត្តល្អចេះជួយអ្នកដ៏ទៃ… គឺថាល្អទាំងអស់ ហើយគាត់ក៏បាននិយាយដែរថា បេក្ខភាពទាំងអស់ត្រូវយកតម្រាប់តាម Miss Grand Cambodia 2022 “៕