បរទេស៖ កម្មករនៅការដ្ឋានសំណង់ក្នុងហាងស្រាមួយនៅរដ្ឋ Wales មានការភ្ញាក់ផ្អើលជាខ្លាំង ​ខណៈពេលដែលពួកគេរកឃើញផ្នូរបុរាណដ៏ធំមួយមានគ្រោងឆ្អឹងជាង ៣០០ ដែលកប់ជាមួយគ្នា។

កាលពីពេលថ្មីៗនេះ ក្រុមកម្មករសំណង់នៅក្នុងការដ្ឋានសំណង់សម្រាប់ហាងស្រាមួយក្នុងកន្លែង នៅទីក្រុង Haverfordwest ប្រទេសអង់គ្លេស ត្រូវបានគេវាយកម្ទេចអគារចាស់ដែលធ្លាប់ជាផ្សារទំនើប ដើម្បីធ្វើហាងស្រាវិញ។

ជាមួយគ្នានោះកម្មករកំពុងតែដំណើរនៃការជីកកកាយដី ស្រាប់តែពួកគេ បានប្រទះឃើញនូវផ្នូរបុរាណដ៏ធំមួយដោយចៃដន្យ ដែលពោរពេញទៅដោយគ្រោងឆ្អឹងរាប់រយ រហូតការសាងសង់ត្រូវបានបញ្ឈប់ជាបន្ទាន់។

ប្រភពដដែលបានឱ្យដឹងថា ក្រុមអ្នកជីកបុរាណវត្ថុមកពី Dyfed Archaeological Trust បានចូលមកទីតាំងជំនួសកម្មករសំណង់ ហើយពួកគេបានរកឃើញគ្រោងឆ្អឹងជាង ៣០០ ព្រមទាំងបានរកឃើញការពិត ដ៏សោកសៅ ព្រោះជាងពាក់កណ្តាលនៃពួកគេគឺជាគ្រោងឆ្អឹងកុមារ។

បន្ថែមពីនេះអ្នកជំនាញនិយាយថា ផ្នូរនេះទំនងជាផ្នូរបុរាណដែលជាជនរងគ្រោះក្នុងសង្គ្រាម ក្នុងសតវត្សរ៍ទី១៥ ព្រោះដានគ្រោងឆ្អឹងបង្ហាញថាមនុស្សជាច្រើនបានស្លាប់ដោយសាររបួសក្បាលធ្ងន់ធ្ងរ ដែល បង្កឡើងដោយព្រួញធ្នូ និងកាំភ្លើង Muskets ។ ហើយគេសន្មត់ថាវាប្រហែលជានៅពេលដែលទីក្រុងនេះត្រូវបានលុកលុយដោយកងទ័ពរបស់មេដឹកនាំវែល នៅសតវត្សទី ១៥ នៃព្រះអង្គម្ចាស់ Owen Glindor ។

មិនតែប៉ុណ្ណោះក្រុមបុរាណវត្ថុក៏បានរកឃើញសាកសពដែលកប់ជាមួយនឹង ពែងភេសជ្ជៈ នៅក្នុងដៃសព ដោយគេមានជំនឿថាគ្រោងឆ្អឹងបែបនេះប្រហែលជាសាកសពមនុស្សសំខាន់ក្នុងសម័យនោះ ដែលប្រហែលជាត្រូវបានសម្លាប់បន្ទាប់ពីព្រះអង្គម្ចាស់ Glindor បានកាន់កាប់ទីក្រុងក្នុងឆ្នាំ ១៤០៥ ។

ទោះជាយ៉ាងណាគ្រោងឆ្អឹងទាំងអស់ត្រូវបានគេសិក្សា និងវិភាគ មុននឹងត្រូវបានគេធ្វើការកប់ម្តងទៀត ចំណែកគ្រឿងប្រើប្រាស់ ដែលបានជីកកកាយឃើញ ត្រូវបានសម្អាតមុននឹងរក្សាទុកឱ្យបានត្រឹមត្រូវសម្រាប់ដាក់ក្នុងសារមន្ទីរ៕ ប្រភព៖ ​dailynews