ប្រទេសចិន៖ បុរសជនជាតិចិនម្នាក់ត្រូវមានសំណាងត្រូវឆ្នោតចំនួនរាប់លានដុល្លារ ប៉ុន្តែនៅពេលលោកមកទទួលប្រាក់បែរជាល្លៀកពាក់ឈុតតុក្កតា បិទមុខជិត ដោយមូលហេតុលោកមិនចង់ឱ្យគ្រួសារឃើញ ​ព្រោះខ្លាចប្រពន្ធ និងកូន ឃើញហើយមិនព្រមធ្វើការ ដោយរស់នៅរំពឹងតែប្រាក់ឈ្នះឆ្នោតនេះ។

កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២២ នេះ គេហទំព័រ Nanning News Network បានរាយការណ៍ថា លោកលី (Li )បុរសជនជាតិចិនដែលមានសំណាង បានឈ្នះឆ្នោតដ៏ធំមានតម្លៃ ២១៩ លានយ័ន ឬប្រហែល ១លាន៤សែនដុល្លារ។ បានមកទទួលមូលប្បទានប័ត្រពី លេខាធិការនិងនាយក សាខាទូទៅក្វាងស៊ី មជ្ឈមណ្ឌលឆ្នោតសុខុមាលភាព។

ក្នុងនោះអ្វីដែលគួរឱ្យចាប់អារម្មណ៍ និងចម្លែកគឺម្ចាស់រង្វាន់ លោកបានស្លៀកពាក់ជាឈុតតុក្កតា ពណ៌លឿង បិទមុខជិត ដែលមិនអាចបញ្ជាក់ច្បាស់ថាអ្នកទទួលជាអ្នកណា ឬមុខមាត់បែបណានោះទេ។

ទោះជាយ៉ាងណាការមកបើករង្វាន់ប្រាក់លានដោយការមិនបង្ហាញមុខពិតនេះ បានធ្វើឱ្យមហាជនមានចម្ងល់ជាខ្លាំង ប៉ុន្តែសម្រាប់ចម្លើយរបស់លោកលី(Li ) គឺក្រោមហេតុផលមិនចង់ឱ្យប្រពន្ធ និងកូន ឃើញហើយមិនព្រមធ្វើការ ដោយរស់នៅរំពឹងតែប្រាក់ឈ្នះឆ្នោតនេះ។ ដោយលោកបានលើកឡើងយ៉ាងដូច្នេះថា៖

“ខ្ញុំរំភើបចិត្តខ្លាំងណាស់ បន្ទាប់ពីទទួលបានរង្វាន់ ដោយមិនប្រាប់ប្រពន្ធកូនព្រោះខ្លាចថាពួកគេអាត្មានិយមពេក ហើយ នឹងមិនខំប្រឹងទៅថ្ងៃមុខ»។

យ៉ាងណាមិញបច្ចុប្បន្ននេះ ក្រុមគ្រួសារ និងមិត្តភ័ក្តិរបស់លោកលី (Li) រួមទាំងកូនៗ មិនទាន់ដឹងថា គាត់បានឈ្នះរង្វាន់ធំនោះទេ។

ទោះជាយ៉ាងណា លោកលី ក៏បានបរិច្ចាគប្រាក់ចំនួន ៥ លានយ័ន ឬប្រហែល ៦៨៩,២២៥ ដល់មជ្ឈមណ្ឌលឆ្នោត Guangxi Welfare Lottery  សម្រាប់ប្រើប្រាស់ជាប្រយោជន៍សាធារណៈផងដែរ៕ ប្រភព៖ ​dailynews