សភាអឺរ៉ុប និងរដ្ឋសមាជិកសហភាពអឺរ៉ុបចំនួន ២៧ បានព្រមព្រៀងលើសេចក្តីសម្រេច កំណត់ឱ្យទូរសព្ទចល័ត និងឧបករណ៍អេឡិចត្រូនិកផ្សេងទៀតនៅក្នុងសហភាពអឺរ៉ុប ត្រូវតែប្រើប្រាស់រន្ធសាកថ្មស្តង់ដាតែមួយជាកំហិត ដែលនោះគឺរន្ធសាក USB- C ។Apple Will Be Forced To Use USB-C Charger In iPhones Under Landmark EU  Agreement

ការផ្លាស់ប្តូរមកប្រើប្រាស់រន្ធដោត USB-C បែបនេះ ក៏ដោយសារតែ​​ច្បាប់ថ្មីនៅសហភាពអឺរ៉ុប បានចែងថា ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកទាំងអស់ ដែលលក់ឧបករណ៍នៅអឺរ៉ុប ដូចជាទូរសព្ទថ្មីទាំងអស់ ថេប្លេត កុំព្យូទ័រយួរដៃ កាមេរ៉ាឌីជីថល កាសស្តាប់ត្រចៀក ឧបករណ៍វីដេអូហ្គេម និងឧបករណ៍បំពងសំឡេង ត្រូវតែប្រើប្រាស់រន្ធ USB-C។iPhone will feature USB-C charging port, says Apple executive | Science &  Tech News | Sky News

ដូច្នេះប្រសិនបើ Apple មិនព្រមប្តូររន្ធសាកទេនោះ ពួកគេនឹងមិនមានវត្តមាននៅអឺរ៉ុបទៀតនោះទេ។ ហេតុដូចនេះ  Apple ក៏បានបង្ខំចិត្តបំពាក់រន្ធដោត USB-C ទៅលើគ្រប់ម៉ូដែលទាំងអស់ របស់ខ្លួននៅឆ្នាំ ២០២៤ ខាងមុខនេះ៕

ប្រភព៖ Sky News