ក្រោយពីវគ្គផ្ដាច់ព្រ័ត្របានមកដល់ និងឈានទៅដល់ការជ្រើសអ្នកឈ្នះក្នុងកម្មវិធី Miss Grand International ២០២២បានទៅលើ បវរកញ្ញាប្រេស៊ីល ជាអ្នកគ្រងមកុដពិភពលោក​។ ប៉ុន្តៃអ្វីគួរឱ្យចាប់អារម្មណ៍ ងាកទៅមើលអ្នកគាំទ្រវិស័យបវរកញ្ញា ក្នុងប្រទេសវៀតណាម​ បន្ទាប់ពីQueen របស់ខ្លួនមិនបានចូលដល់ Top10 អ្នកគាំទ្រជាច្រើនបានប្រតិកម្ម និងបានចូលទៅ Unfollow  Instagram MGI អស់ជាច្រើន ព្រមទាំងបាន React រូប  Emoji ខឹងក្នុងផេក Miss Grand Internationalថែមទៀតផង។

មហាជនបានជ្រាបរួចមកហើយជាមួយនឹងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នូវកម្មវិធី Miss Grand International លើកទី ១០ បានបញ្ចប់នៅថ្ងៃទី ២៥ ខែតុលា នៅ West Java ប្រទេសឥណ្ឌូនេស៊ី។ ក្នុងនោះអ្នកឈ្នះបានទៅលើបវរកញ្ញា ប្រេស៊ីលគឺ Isabella Menin ។

ជាមួយនឹងការគ្រងដំណែងនេះផងដែរ ក៏បានធ្វើឱ្យមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាក្នុងប្រទេសវៀតណាមជាច្រើនបែរជាមិនសប្បាយចិត្ត និងបានប្រតិកម្មយ៉ាងខ្លាំង ដោយពួកគេបានបញ្ចេញអារម្មណ៍មិនពេញចិត្ត ដោយការReact រូប  Emoji ខឹងក្នុងផេក Miss Grand International លើសពីនេះពួកគេហាក់ដូចជាបបួលគ្នា Unfollow Instagram MGI រហូតធ្វើឱ្យចំនួន  Follower ធ្លាក់យ៉ាងគំហុកពី ៦.៥M មក សល់តែ ៤.៦M គិតត្រឹមព្រឹកថ្ងៃទី  ២៦ ខែ តុលា ឆ្នាំ ២០២២ នេះ។

ទោះជាយ៉ាងណាការប្រតិកម្មរបស់មហាជនវៀតណាមមួយចំនួននេះ អាចបណ្ដាលមកពី  Miss Grand របស់ខ្លួនមិនបានចូលដល់ Top10 ខុសពីការរំពឹងទុកកន្លងមក បន្ថែមពីនោះពួកគេក៏បានរិះគន់ទៅកាន់កម្មវិធីថាមិនយុត្តិធម៌ និងមិនសុក្រិត។

ទោះជាយ៉ាងណា ក្រឡេកទៅមើលលោក Nawat អ្នកគ្រប់គ្រងកម្មវិធីផ្ទាល់ក៏បានបង្ហោះសារយ៉ាងដូច្នេះថា៖

” Miss Grand មិនលក់ដំណែង បើចង់ទិញទៅទិញកន្លែងផ្សេង ហើយបើចង់ធ្វើអ្វីក៏អញ្ជើញធ្វើតាមចិត្ត ពិតជាគួរឱ្យធុញទ្រាន់”

ទោះជាការបង្ហោះសារនេះលោកមិនបានសំដៅចំអ្នកណាម្នាក់ ប៉ុន្តែពាក្យទាំងអស់នេះហាក់ដូចជាលោកកំពុងតែបង្ហាញទៅកាន់អ្នកដែលមិនពេញចិត្តកម្មវិធី ក៏ដូចជាអ្នកដែលបានប្រតិកម្មមកកាន់ផេក Miss Grand International ២០២២នេះ។

គួរបញ្ជាក់ផងដែរថា​ ប្រទេសវៀតណាមនឹងក្លាយជាម្ចាស់ផ្ទះនៃកម្មវិធី  Miss Grand International ក្នុងឆ្នាំ២០២៣ឆ្នាំក្រោយនេះ សម្រាប់ការជួបជុំប្រកួតបរវកញ្ញាមកពីបណ្ដាប្រទេសជាច្រើនដែលនឹងត្រូវចូលរួម៕