ក្រោយតែពីរុស្សុីបានប្រើប្រាស់ដ្រូនគ្មានមនុស្សបើក Kamikaze វាយប្រហារទីក្រុងគាវរួចមក ពេលនេះសហរដ្ឋអាមេរិកកំពុងពិចារណាផ្តល់ជំនួយប្រព័ន្ធមីស៊ីលការពារដែនអាកាសរយៈចម្ងាយមធ្យមឈ្មោះ ហ៊ោក (Hawk) ទៅកាន់អ៊ុយក្រែន។Pin on Air Defense

ប្រព័ន្ធមីស៊ីល ហ៊ោក (Hawk) ត្រូវបានអាមេរិកផលិត នៅសម័យសង្រ្គាមវៀតណាម ដោយនៅឆ្នាំ ២០០២ កងម៉ារីនអាមេរិក ក៏បានឈប់ប្រើប្រាស់មីសុីលនេះ និងជំនួសដោយ ហ្វឹស អាយ អឹម ៩២ ស្ទឹងជឺ (FIM-92 Stinger) ដែលវាមានល្បឿនលឿន និងងាយស្រួលផ្លាស់ប្តូរទីកន្លែងHow To Fire A Stinger Missile • FIM-92 Stinger In Action - YouTube

ហ៊ោក (Hawk) មានទម្ងន់៥៩០គីឡូក្រាម ជាមួយក្បាលគ្រាប់ទម្ងន់ ៥៤គីឡូក្រាម។ វាមានប្រវែង ៥.០៨ ម៉ែត្រ ដែលអាចបាញ់ចេញក្នុងចន្លោះ៤០ទៅ៥០គីឡូម៉ែត្រតែប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា មីស៊ីលនេះ ត្រូវបានអាមេរិកផលិត ៤មុឺនគ្រាប់ ក៏ប៉ុន្តែអាមេរិកមិនដែលប្រើប្រាស់មុសុីឡនេះ សូម្បីតែមួយដងនៅក្នុងសង្គ្រាមណាមួយនោះឡើយ ដោយវាត្រូវបានប្រើប្រាស់នៅប្រទេសអ៊ីរ៉ង់ ជប៉ុន និងអឺរ៉ុបខាងលិចជំនួសវិញ ក្រោមជំនួយឧបត្ថម្ភរបស់អាមេរិក៕Exclusive: U.S. considers HAWK air defense equipment for Ukraine | Reuters

ប្រភព៖ The Defends Post