អង្គការស្រាវជ្រាវទីអវកាសឥណ្ឌា បានបាញ់បង្ហោះផ្កាយរណបរហូតដល់ ៣៦គ្រឿងដោយជោគជ័យ ដោយប្រើប្រាស់គ្រាប់រ៉ុក្កែត LVM3 ដែលមានទម្ងន់ធ្ងន់បំផុតរបស់ខ្លួន។

ផ្កាយរណបទាំងអស់ខាងលើនេះ ត្រូវបានបាញ់បង្ហោះចេញពីមជ្ឈមណ្ឌលអវកាស Satish Dhawan (SDSC) នៅកោះ Sriharikota ក្បែរឆ្នេរសមុទ្រ Bengal ដែលមានទីតាំងនៅរដ្ឋ Andhra Pradesh ភាគខាងត្បូងប្រទេសឥណ្ឌា។OneWeb India-1 Mission: ISRO's Heaviest Rocket Successfully Launches 36  Satellites Into Orbit. All About It

ទន្ទឹមគ្នា អង្គការស្រាវជ្រាវទីអវកាសឥណ្ឌា បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា បេសកកម្ម LVM3 M2/OneWeb India-1 ត្រូវបានបញ្ចប់ដោយជោគជ័យ ខណៈផ្កាយរណបទាំង ៣៦គ្រឿងត្រូវបានបញ្ជូនទៅក្នុងគន្លងតារាវិថី។ISRO to launch PSLV-C52 carrying three satellites tomorrow. Check timings |  Mint

បើតាមអង្គការស្រាវជ្រាវទីអវកាសឥណ្ឌា បេសកកម្ម LVM3-M2 គឺជាបេសកកម្មពាណិជ្ជកម្មដែលខិតខំប្រឹងប្រែង សម្រាប់អតិថិជនបរទេស OneWeb តាមរយៈ New Space India Limited (NSIL) ហើយវាក៏ជាបេសកកម្មពហុផ្កាយរណបដំបូងគេ ដែលបញ្ជូនផ្កាយរណប OneWeb ចំនួន ៣៦គ្រឿងទៅកាន់គន្លងផែនដីទាប (LEO) ជាមួយនឹងការផ្ទុកទម្ងន់ដ៏ធ្ងន់បំផុតគឺ៥,៧៩៦គីឡូក្រាមនៃបេសកម្ម LVM3៕36 OneWeb Satellites launched by ISRO, NSIL from Sriharikota

ប្រភព៖ Space.com